ABA ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 មានឈ្មោះថាធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ បច្ចុប្បន្នយើងបានក្លាយជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។
ឆ្លងកាត់រយៈពេល 27 ឆ្នាំ ក្នុងវិស័យធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ ដើម្បីបម្រើសេវាជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។ ជាមួយបណ្ដាញសាខាចំនួន 91, ម៉ាស៊ីនស្វ័យសេវាជាង 1500+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។