ដេប៉ាតឺម៉ង់នីតិសាស្ត្រ ជាដេប៉ាតឺម៉ង់ដ៏សំខាន់មួយរបស់មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។ ដេប៉ាតឺម៉ង់នេះ មានដំណើរការភ្លាម បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នូវកម្មវិធីសិក្សារបស់មហាវិទ្យាល័យទាំងមូលក្នុងឆ្នាំ២០១៦។ ភារកិច្ចចម្បងរបស់ដេតឺម៉ង់នេះ គឺផ្តល់នូវសេវាបណ្តុះបណ្តាលក្នុងវិស័យច្បាប់ដល់និសិ្សត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលជាដើម ដើម្បីឱ្យពួកគេមានសមត្ថភាពទាំងផ្នែកទ្រឹស្តី ការវិភាគ និងការអនុវត្តប្រកបដោយវិជ្ជាជីវៈ។ គោលដៅចុងក្រោយ គឺរៀបចំមាគ៌ាឱ្យពួកគេក្លាយជាអ្នកច្បាប់ដ៏ពូកែ មេធាវីដ៏ចំណាន និងជាចៅក្រមប្រកបដោយវិជ្ជាជីវៈ ព្រមទាំងអាជីព ដែលប្រើចំណេះដឹង ផ្នែកច្បាប់ជាមូលដ្ឋាន។
ដើម្បីសម្រេចនូវបេសកកម្មរបស់ខ្លួន ដេប៉ាតឺម៉ង់នីតិសាស្រ្ត បានសម្រិតសម្រាំងនូវសាស្រ្តាចារ្យ ដែលមានចំណេះដឹងជ្រៅជ្រះ ផ្នែកច្បាប់ និងសង្គម ដែលពួកគេទាំងនោះកំពុងប្រកបវិជ្ជាជីវៈ ជាសាស្រ្តាចារ្យអាជីពនៅ តាមគ្រឹះស្ថានសិក្សាអប់រំ ជាមេធាវី ជាចៅក្រម ព្រះរាជអាជ្ញា ជាមន្រ្តីរាជការ កាន់មុខដំណែងសំខាន់ៗនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាបុគ្គលិកជាន់ខ្ពស់ ដែលកំពុងបម្រើការនៅតាមក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ ជាមួយគ្នានោះ អ្នកជំនាញការជាតិ និងអន្តរជាតិផ្នែកច្បាប់ ក៏ត្រូវបានអញ្ជើញឱ្យមកចូលរួមផ្តល់ចំណេះដឹង និងបទពិសោធន៍ដល់ និស្សិតថែមទៀត។
កម្មវិធីសិក្សាដែលរៀបចំដោយដេប៉ាតឺម៉ង់នីតិសាស្រ្តនេះ គឺផ្តើមចេញពីការមើលឃើញ នូវភាពចាំបាច់ និងតម្រូវការជាអាទិភាពនានា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមនីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ច ពឹងផ្អែកទៅលើចំណេះដឹង។ កិច្ចការដ៏សំខាន់នេះ គឺបានមកពីការចូលរួមរៀបចំដោយសាស្រ្តាចារ្យជំនាញ និងបុគ្គលិកជាន់ខ្ពស់ដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍កម្មវិធីអប់រំ នៅថ្នាក់ឧត្តមសិក្សា ហើយត្រូវបានសម្រិតសម្រាំង និងធ្វើបច្ចុប្បន្នភាពជាប្រចាំដើម្បីស្របទៅតាមនិន្នាការតបន់ និងអន្តរជាតិ។ ជំនាញដែលនិស្សិតទទួលបានពីកម្មវិធីអប់រំនេះនឹងផ្តល់ឱ្យពួកគេនូវជំនាញ នីតិសាស្រ្ត។
ផ្សាភ្ជាប់នឹងការក្រេបជញ្ជក់ចំណេះដឹងនៅក្នុងថ្នាក់ លើផ្នែកទ្រឹស្តី និស្សិតក៏ទទួលបាននូវការដកស្រង់ពិសោធន៍ផ្ទាល់ពីកន្លែងការងារ និងសាលសវនាការតែម្តង។ ជាមួយគ្នានេះ មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ ក៏រៀបចំឱ្យមាននៅសាលាក្តីប្រឌិតរបស់ខ្លួនផងដែរ ដើម្បីជំរុញឱ្យនិស្សិតបានអនុវត្តផ្ទាល់។
ឆ្នាំទី 1 | |||
---|---|---|---|
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
រដ្ឋបាលសាធារណៈ | 3 | ខេមរវិទ្យា | 3 |
កុំព្យូទ័រជំនាញការិយាល័យ | 3 | បច្ចេកស័ព្ទនីតិវិទ្យា ភាគ១ | 3 |
ទ្រឹស្ដីសេដ្ឋកិច្ច | 3 | ប្រវត្តិគំនិតនយោបាយ | 3 |
ភាសាអង់គ្លេសស្នូល | 3 | ភាសាអង់គ្លេសស្នូល (១-ខ) | 3 |
សេចក្ដីផ្ដើមអំពីនីតិ | 3 | នីតិរដ្ឋធម្មនុញ្ញ | 3 |
ឆ្នាំទី 2 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
នីតិព្រហ្មទណ្ឌទូទៅ ១ | 3 | នីតិព្រហ្មទណ្ឌទូទៅ ២ | 3 |
ក្រមរដ្ឋប្បវេណី ១ | 3 | ក្រមរដ្ឋប្បវេណី ២ | 3 |
នីតិរដ្ឋបាល | 3 | នីតិវិធីរដ្ឋបាល | 3 |
បច្ចេកសព្ទនីតិវិទ្យា ២ | 3 | វិធីសាស្ដ្រគតិយុត្ដិ | 3 |
ប្រវត្តិទំនាក់ទំនងអន្តរជាតិ និងស្ថាប័នអន្តរជាតិ | 3 | ប្រវតិ្តស្ថាប័នខ្មែរ | 3 |
ឆ្នាំទី 3 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
នីតិព្រហ្មទណ្ឌពិសេស | 3 | នីតិវិធីព្រហ្មទណ្ឌ ១ | 3 |
នីតិគ្រួសារ | 3 | នីតិវិធីរដ្ឋប្បវេណី ១ | 3 |
នីតិធនាគារ | 3 | នីតិមុខងារសាធារណៈ | 3 |
នីតិថវិកា និងហិរញ្ញវត្ថុ | 3 | នីតិធានារ៉ាប់រង | 3 |
នីតិអន្ដរជាតិ | 3 | នីតិពាណិជ្ជកម្ម | 3 |
ឆ្នាំទី 4 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
វិធីសាស្ត្រស្រាវជ្រាវ | 3 | នីតិដែនដី និង នគររូបនីយកម្ម | 3 |
ប្រព័ន្ធច្បាប់ និង នយោបាយអាស៊ាន | 3 | នីតិការងារ | 3 |
នីតិសិទ្ធិមនុស្ស | 3 | នីតិក្រុមហ៊ុន | 3 |
នីតិវិធីព្រហ្មទណ្ឌ ២ | 3 | នីតិនីរភ័យសង្គម | 3 |
នីតិវិធីរដ្ឋប្បវេណី ២ | 3 | នីតិវិនិយោគ | 3 |
ឆ្នាំទី 1 | |||
---|---|---|---|
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
រដ្ឋបាលសាធារណៈ | 3 | ស្ថាប័នយុត្តិធម៌ | 3 |
កុំព្យូទ័រជំនាញការិយាល័យ | 3 | បច្ចេកស័ព្ទនីតិវិទ្យា ភាគ១ | 3 |
ទ្រឹស្ដីសេដ្ឋកិច្ច | 3 | ប្រវត្តិគំនិតនយោបាយ | 3 |
ភាសាអង់គ្លេសស្នូល | 3 | ភាសាអង់គ្លេសស្នូល (១-ខ) | 3 |
សេចក្ដីផ្ដើមអំពីនីតិ | 3 | នីតិរដ្ឋធម្មនុញ្ញ | 3 |
ឆ្នាំទី 2 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
នីតិព្រហ្មទណ្ឌទូទៅ ១ | 3 | នីតិព្រហ្មទណ្ឌទូទៅ ២ | 3 |
នីតិព្រហ្មទណ្ឌទូទៅ ១ | 3 | ក្រមរដ្ឋប្បវេណី ២ | 3 |
ក្រមរដ្ឋប្បវេណី ១ | 3 | នីតិរដ្ឋបាល | 3 |
នីតិរដ្ឋបាល | 3 | វិធីសាស្ដ្រគតិយុត្ដិ | 3 |
បច្ចេកសព្ទនីតិវិទ្យា ២ | 3 | ករណីសិក្សា និងអនុវត្តក្នុងសវនាការនិម្មិត ២ | 3 |
ករណីសិក្សា និងអនុវត្តក្នុងសវនាការនិម្មិត ១ | 3 | ||
ឆ្នាំទី 3 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ឆ្នាំទី 4 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |