បើនិយាយពីវិស័យរ៉ូបូតិកវិញឃើញថាសិស្សានុសិស្ស និស្សិត ចាប់ផ្តើមានការចាប់អារម្មខ្លាំងទៅលើផ្នែកនេះ ដោយពួកគេបានអនុវត្តសុសវែរជាមួយឧបករណ៍ផ្ទាល់សម្រាប់បង្កើត។ វិស័យនេះជាផ្នែកមួយដ៏សំខាន់របស់បដិវត្តឧស្សាហកម្ម៤.០ ព្រោះវាអាចជំនួសការងារមនុស្សបានដូចជានៅតាមរោងចក្រមានរ៉ូបូតសម្រាប់ជួយក្នុងការផលិតយាន្តយន្តជាដើម។
វិស័យរ៉ូប៊ូត (Robotic) ជាផ្នែកមួយនៃវិស្វកម្មអគ្គិសនី និងបូកបញ្ចូលជាមួយនិងវិទ្យាសាស្ត្រកុំព្យូទ័រ ផ្តោតទៅលើការកែរឆ្នៃប្រឌិតជាមួយ ការផលិត និងការប្រើប្រាស់រ៉ូប៊ូតដើម្បីបង្កើតជាឧប្បករណ៍ដែលជាគ្រឿងអេឡិចត្រូនិក សម្រាប់បញ្ជា និងដំណើការដោយខ្លួនឯងដែរជាជំនួយក្នុងការធ្វើការងាររបស់មនុស្សជាតិ។