នៅក្នុងសង្គមបច្ចុប្បន្ននេះវិស័យបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើនពីមួយជំនាន់ទៅមួយចំនាន់ ដែលបានជួយសម្រួលទៅដល់ភាពងាយស្រួលរបស់មនុស្សក្នុងការរស់នៅ ដោយយើងអាចអោយបច្ចេកវិទ្យាជំនួសកិច្ចការលំបាក កិច្ចការដែលធ្វើដដែលៗ កិច្ចការស្មុគស្មាញ និងកិច្ចការប្រើកម្លាំងពលកម្មផងដែរ ទន្ទឹមនឹងវិស័យបច្ចេកវិទ្យារីកចម្រើននេះផងដែរវាបានផ្តល់ផលល្អជាច្រើនដល់មនុស្សយើង ប៉ុន្តែវាក៏ផ្តល់ផលអាក្រក់ដល់យើងដែរប្រសិនបើយើងប្រើប្រាស់វាមិនបានត្រឹមត្រូវ។ ពេលនេះយើងសូមណែនាំអំពីប្រព័ន្ធទ្វារសុវត្ថិភាពមួយ ឬហៅថា AI Door ដែលបង្កើតឡើងដោយនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។
AEU AI Door ជាបច្ចេកវិទ្យាប្រើប្រាស់ប្រព័ន្ធសម្គាល់ផ្ទៃមុខ ក្នុងការកំណត់អត្តសញ្ញាណ ឬផ្ទៀងផ្ទាត់ មនុស្សម្នាក់ពីរូបភាពឌីជីថល ឬរូបភាព វីដេអូ ពីប្រភពវីដេអូជាមួយ នឹងមុខនៅក្នុងប្រព័ន្ធ ផ្ទុកទិន្នន័យ ដើម្បីសុវត្ថិភាពបើកទ្វារ។