ប្រព័ន្ធ VoIP Phone គឺជាបច្ចេកវិទ្យាដ៍សំខាន់មួយក្នុងការទំនាក់ទំនងនៅក្នុងអាជីវកម្មឬស្ថាប័នណាមួយនៅជំុវិញពិភពលោក។ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបក៏បានប្រើប្រាស់ប្រព័ន្ធ VoIP Phone ដែរ ពីព្រោះតម្លៃនៃការដំទ្បើងនឹងប្រើប្រាស់មានតិចជាងខ្សែទូរសព្ទធម្មតា នឹងលក្ខណះសំខាន់ៗផ្សេងទៀតដូចជា Instant Messaging។ល។
VoIP Phone ឬ Voice-over-IP Phone គីជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតអោយមានការតេទំនាក់ទំនងគ្នាដោយប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតជំនួសអោយខ្សែទូរសព្ទធម្មតា (Telephone line)។ VoIP Phone ប្រើប្រាស់ប្រព័ន្ធអុិនធឺណិតដើម្បីបញ្ជូនទិន្នន័យទៅវិញទៅមក ដូច្នេះវាបានបំបាត់ទៅលើការប្រើប្រាស់ខ្សែតែម្តង ធ្វើអោយតម្លៃនៃការដំទ្បើងនឹងការប្រើប្រាស់ថយចុះជាច្រើន។