បច្ចុប្បន្នការរីកចម្រើននៃសេដ្ឋកិច្ច បានធ្វើឱ្យវិស័យនានាមានការរីកចម្រើនគួរឱ្យគត់សម្គាល់។ ក្នុងនោះវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកក៏ជាជំនាញមួយដែលមានតម្រូវការយ៉ាងខ្លាំងក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានបែបទំនើបជាដើម។
តម្រូវការខាងលើគេសង្កេតឃើញថា ធនធានវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក ដែលប្រកបដោយសមត្ថភាព និងស្របតាមបទដ្ឋានវិស្វកម្មមានតម្រូវការយ៉ាងខ្លាំង។ ផ្អែកលើតម្រូវការធនធានដ៏ចំាបាច់ មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានរៀបចំកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក ដែលសិក្សារយៈពេល០៤ឆ្នាំ ស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (ក.គ.ជ.ក) ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
កម្មវិធីអប់រំបរិញ្ញាបត្រ វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង និងការអនុវត្តជំនាញប្រកបដោយក្រមសីលធម៌ផ្នែកវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកក្នុងវិស័យឧស្សាហកម្មនិងសេវាកម្មសាធារណៈ ឯកជន, បង្ហាញពីភាពជាអ្នកដឹកនាំក្នុងសកម្មភាពបច្ចេកទេសឬអាជីវកម្មតាមរយៈសមត្ថភាពវិស្វកម្មជំនាញទំនាក់ទំនងនិងចំណេះដឹងអំពីបញ្ហាបច្ចុប្បន្ននិងសកល, បន្តអប់រំខ្លួនឯងតាមរយៈការស្រាវជ្រាវនិងការសិក្សាផ្ទាល់ខ្លួន, អាចរៀបចំប្រព័ន្ធសមាសធាតុឬដំណើរការវិស្វកម្ម។
ក្រោយពីទទួលបានបរិញ្ញាបត្រ វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារដូចខាងក្រោម៖