អង្គភាពមួយទទួលបានជោគជ័យ និងមានប្រសិទ្ធភាពប្រកបដោយភាពទំនួលខុសត្រូវ ចាំបាច់តម្រូវឱ្យអ្នកគ្រប់គ្រងមានសមត្ថភាព និងចំណេះដឹងខាងជំនាញការគ្រប់គ្រងធនធានមនុស្ស តាមរយៈការវិភាគការងារ ការរៀបចំផែនការ របៀបគ្រប់គ្រង និងរបៀបកែលម្អរនៃការអនុវត្តគ្រប់ផ្នែកទាំងឡាយរបស់អង្គភាព។ ការសិក្សាជំនាញគ្រប់គ្រង មានចំណុចចាប់ផ្តើមល្អៗជាច្រើនសម្រាប់សិស្ស និស្សិត ត្រូវស្វែងយល់ពីអាជីព នៅក្នុងវិស័យនៃការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងប្រតិបត្ដិការ និងការអភិវឌ្ឍស្ថាប័នផងដែរ។
ជំនាញការគ្រប់គ្រងធនធានមនុស្ស គឺជំនាញមួយ ដែលធ្វើឱ្យអ្នកសិក្សាបានយល់ដឹងពីរបៀបគ្រប់គ្រង និងវិភាគប្រកបដោយសុភវិនិច្ឆ័យពាក់ព័ន្ធទៅនឹង ការរៀបចំផែនការ ការរៀបចំរចនាសម្ព័ន្ធ ការត្រួតពិនិត្យ និងការដឹកនាំអង្គភាពណាមួយ។ វាបានផ្តល់នូវក្របខ័ណ្ឌសម្រាប់ការយល់ដឹងពីបញ្ហាពាក់ព័ន្ធទាំងការគ្រប់គ្រង និងទាំងការចាត់ចែង ហើយវានឹងជួយឱ្យពួកគេក្លាយទៅជាអ្នកចូលរួមចំណែកដ៏មានប្រសិទ្ធភាព សម្រាប់ដំណើរការការងារក្នុងអង្គភាព។ តាមរយៈកម្មវិធីសិក្សាក្នងជំនាញការគ្រប់គ្រងធនធានមនុស្ស យើងធ្វើការអភិវឌ្ឍ "ប្រព័ន្ធ" បង្ហាញនៃអង្គភាព ដែលមានន័យថា ពួកគេមានការត្រួតពិនិត្យអង្គភាព ក្នុងបរិបទណាមួយដោយមិនបានកំណត់ទៅលើ បរិស្ថាន យុទ្ធសាស្រ្ត រចនាសម្ព័ន្ធ វប្បធម៌ ភារកិច្ច មនុស្ស និងទិន្នផលនោះឡើយ។ ការសម្រេចចិត្តលើការគ្រប់គ្រង ដែលត្រូវបានធ្វើឡើងនៅក្នុងសិទ្ធិណាមួយ ក្នុងចំណោមដែនកំណត់នៃសិទ្ធិទាំងនោះ ដែលមានឥទ្ធិពលដល់ការសម្រេចចិត្តនៃការគ្រប់គ្រង។
កម្មវិធីអប់រំបរិញ្ញាបត្ររងជំនាញការគ្រប់គ្រងធនធានមនុស្សត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ឱ្យនិស្សិតនូវសមត្ថភាពជំនាញដូចជា ការប្រកាសជ្រើសរើសបុគ្គលិក មូលដ្ឋានគ្រឹះនៃការលើកទឹកចិត្តបុគ្គលិក ការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្ស ការពិព៌ណនាការងាររបស់បុគ្គលិក ការវិភាគការងារ សន្ដិសុខ និងសុវត្ថិភាពការងារជាដើម។ បន្ទាប់ពីបញ្ចប់ការសិក្សា ជំនាញនេះទៅនិស្សិតមានសមត្ថភាព និងអាចក្លាយទៅជាអ្នកជំនួយការផ្នែកធនធានមនុស្ស បុគ្គលិកផ្នែកធនធានមនុស្ស អ្នករៀបចំឯកសារធនធានមនុស្សសម្រាប់ផែនការធនធានមនុស្ស របស់អង្គភាព។ ក្រៅពីនេះនិស្សិតមានលទ្ធភាព រៀបចំស្ថានភាពផ្ទាល់ខ្លួន ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំជំនាញការគ្រប់គ្រងធនធានមនុស្ស។
ក្រោយពីទទួលបានបរិញ្ញាបត្រ ជំនាញការគ្រប់គ្រងធនធានមនុស្ស អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារដូចខាងក្រោម៖

ឆ្នាំទី 1 | |||
---|---|---|---|
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
រដ្ឋបាលសាធារណៈ | 3 | មូលដ្ឋានគ្រឹះម៉ាឃីទីង | 3 |
កុំព្យូទ័រជំនាញការិយាល័យ | 3 | គណិតវិទ្យាធុរកិច្ចអនុវត្តន៍ | 3 |
ទ្រឹស្ដីសេដ្ឋកិច្ច | 3 | ភាសាអង់គ្លេសស្នូល (១-ខ) | 3 |
ភាសាអង់គ្លេសស្នូល | 3 | មូលដ្ឋានគ្រឹះគណនេយ្យ | 3 |
លំនាំដើមនៃអាជីវកម្ម | 3 | ការគ្រប់គ្រងការរិយាល័យ | 3 |
ឆ្នាំទី 2 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ឥរិយាបថអង្គភាព | 3 | មីក្រូសេដ្ឋកិច្ច | 3 |
គោលការណ៍នៃការគ្រប់គ្រង | 3 | យុទ្ធសាស្ត្រនៃការគ្រប់គ្រង | 3 |
ស្ថិតិសម្រាប់ធុរកិច្ច | 3 | ការអភិវឌ្ឍធនធានមនុស្ស | 3 |
ការធ្វើផែនការធនធានមនុស្ស | 3 | ពន្ធដារ | 3 |
ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (១-ក) | 3 | ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (១-ខ) | 3 |
ក្រោយពីទទួលបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររង ការគ្រប់គ្រងធនធានមនុស្ស អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖