2018 Asia Euro University, All Rights Reserved

ជំនាញ គ្រប់់គ្រង នៃ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

សេចក្តីណែនាំ

១. សេចក្តីផ្តើម
អង្គភាពមួយទទួលបានជោគជ័យ និងមានប្រសិទ្ធភាពប្រកបដោយភាពទំនួលខុសត្រូវ ចាំបាច់តម្រូវឱ្យអ្នកគ្រប់គ្រងមានសមត្ថភាព និងចំណេះដឹងខាងជំនាញគ្រប់គ្រង តាមរយៈការវិភាគការងារ ការរៀបចំផែនការ របៀបគ្រប់គ្រង និង របៀបកែលម្អរនៃការអនុវត្តគ្រប់ផ្នែកទាំងឡាយរបស់អង្គភាព។   ការសិក្សាជំនាញគ្រប់គ្រង មានចំណុចចាប់ផ្តើមល្អៗជាច្រើនសម្រាប់សិស្ស និស្សិត ត្រូវស្វែងយល់ពីអាជីព នៅក្នុងវិស័យនៃការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងប្រតិបត្ដិការ និងការអភិវឌ្ឍស្ថាប័នផងដែរ ។  
ជំនាញគ្រប់គ្រងគឺជំនាញមួយ ដែលធ្វើឱ្យអ្នកសិក្សាបានយល់ដឹងពីរបៀបគ្រប់គ្រង  និងវិភាគប្រកបដោយសុភវិនិច្ឆ័យពាក់ព័ន្ធទៅនឹង ការរៀបចំផែនការ ការរៀបចំរចនាសម្ព័ន្ធ ការត្រួតពិនិត្យ និងការដឹកនាំអង្គភាពណាមួយ។ វាបានផ្តល់នូវក្របខ័ណ្ឌសម្រាប់ការយល់ដឹងពីបញ្ហាពាក់ព័ន្ធទាំងការគ្រប់គ្រង និងទាំងការចាត់ចែង ហើយវានឹងជួយឱ្យពួកគេក្លាយទៅជាអ្នកចូលរួមចំណែកដ៏មានប្រសិទ្ធិភាពសម្រាប់ដំណើរការការងារក្នុងអង្គភាព។ តាមរយៈកម្មវិធីសិក្សាក្នងជំនាញគ្រប់គ្រង យើងធ្វើការអភិវឌ្ឍ " ប្រព័ន្ធ "  បង្ហាញនៃអង្គភាព ដែលមានន័យថា  ពួកគេមានការត្រួតពិនិត្យអង្គភាព ក្នុងបរិបទណាមួយដោយមិនបានកំណត់ទៅលើ បរិស្ថាន យុទ្ធសាស្រ្ត រចនាសម្ព័ន្ធ វប្បធម៍ ភារកិច្ច មនុស្ស និងទិន្នផលនោះឡើយ។ ការសម្រេចចិត្តលើការគ្រប់គ្រង ដែលត្រូវបានធ្វើឡើងនៅក្នុងសិទ្ធិណាមួយ ក្នុងចំណោមដែនកំណត់នៃសិទ្ធិទាំងនោះ ដែលមានឥទ្ធិពលដល់ការសម្រេចចិត្តនៃការគ្រប់គ្រង ។ 
២. គោលបំណង
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញ គ្រប់គ្រង ត្រូវបានរៀបចំឡើង ដែលមានគោលបំណង ដូចខាងក្រោម៖
-    បណ្តុះបណ្តាលធនធានមនុស្សលើជំនាញគ្រប់គ្រងដែលប្រកបដោយប្រសិទ្ធភាព និងគុណភាពដើម្បីនូវសេចក្តីត្រូវការសម្រាប់ឱកាសអាជីព និងឆ្លើយតបទៅនឹងទីផ្សារការងារថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។
-    ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ក្នុងគោលដៅ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋតាមរយៈពេលមានការងារធ្វើ និងឱកាសអាជីវកម្មផ្ទាល់ខ្លួនរបស់និសិ្សត។
-    បណ្តុះបណ្តាលនិស្សិត ឱ្យទទួលបាននូវចំណេះដឹងលើជំនាញគ្រប់គ្រង មានសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
-    បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រៀមលក្ខណៈសម្បត្តិ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារបន្ទាប់ពីកម្ពុជាបានចូលក្នុងសមាហរណកម្មអាស៊ាន
-    ផ្តល់ទិសដៅច្បាស់លាស់តាមរយៈជំនាញនេះធ្វើឱ្យនិស្សិតមានសមត្ថភាពយល់ដឹងពី ភាពជាអ្នកដឹកនាំ ការធ្វើផែនការយុទ្ធសាស្រ្ត និងការធ្វើសេចក្តីសម្រេច
-    ការជ្រើសរើសការបណ្តុះបណ្តាលនិងការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍសមត្ថភាពរបស់ អង្គភាព
-    មានគំនិតអភិវឌ្ឍន៍ប្រកបដោយ ប្រសិទ្ធិភាព គុណភាព និងការច្នៃប្រឌិត ក្នុងប្រតិបត្ដិការទាំងឡាយក្នុងបរិបទសាកលលោកដែលធ្វើឱ្យអង្គភាពទទួលបានជោគជ័យ និងរបៀបវិភាគ របៀបកែលម្អ នៃការអនុវត្តនៅគ្រប់វិស័យទាំងឡាយរបស់អង្គភាព។  

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ​ខេម​រវិទ្យា​3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 ​គណិត​វិទ្យា​ធុរ​កិច្ច​អនុវត្តន៍3
​ទ្រឹស្ដី​សេដ្ឋកិច្ច​3 ​ភាសា​អង់​គ្លេស​ស្នូល​ (១-ខ)3
​លំ​នាំ​ដើម​នៃ​អាជីវកម្ម​3 ​មូល​ដ្ឋាន​គ្រឹះ​គណនេយ្យ3
​ភាសា​អង់គ្លេស​ស្នូល3 ​មូល​ដ្ឋាន​គ្រឹះ​ម៉ាឃីទីង​3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
​ឥរិយាបថ​អង្គភាព​3 ​មីក្រូ​សេដ្ឋកិច្ច​3
​គោល​ការណ៍​នៃ​ការ​គ្រប់គ្រង3 ​យុទ្ធ​សាស្ត្រ​នៃ​ការ​គ្រប់គ្រង3
​ស្ថិតិ​សម្រាប់​ធុរ​កិច្ច​3 ​យុទ្ធ​សាស្ត្រ​ម៉ាឃីទីង3
​ការ​គ្រប់គ្រង​ម៉ាឃីទីង3 ​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​ (១-ខ)3
​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​3 ​ពន្ធដារ​3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ម៉ាក្រូសេដ្ឋកិច្ច3 ការគ្រប់គ្រងហិរញ្ញវត្ថុ និងសន្និធិ3
ឥរិយាបថអតិថិជន3 ការគ្រប់គ្រងគម្រោង3
នីតិក្រុមហ៊ុន និងពាណិជ្ជកម្ម3 ការស្រាវជ្រាវម៉ាឃីទីង3
ការគ្រប់គ្រងធនធានមនុស្ស3 ការគ្រប់គ្រងហានិភ័យ3
ការគ្រប់គ្រងធនធានមនុស្ស3 ការគ្រប់គ្រងអន្តរវប្បធម៌3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ការគ្រប់គ្រងការផ្លាស់ប្តូរ3 ការគ្រប់គ្រង និងភាពជាមេដឹកនាំ3
ការគ្រប់គ្រងគុណភាពសរុប3 ពាណិជ្ជកម្មអន្តរជាតិ3
ម៉ាឃីទីងសម្រាប់សេវាកម្ម3 ការគ្រប់គ្រងវិនិយោគទុន3
សហគ្រិនភាព3 អចលនទ្រព្យ និងការធានារ៉ាប់រង3
វិធីសាស្រ្តស្រាវជ្រាវ និងកម្មវិធីវិភាគទិន្នន័យ3 ពាណិជ្ជកម្មអន្តរជាតិ3
ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ការគ្រប់គ្រង និងភាពជាមេដឹកនាំ3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 ​គណិត​វិទ្យា​ធុរ​កិច្ច​អនុវត្តន៍3
​ទ្រឹស្ដី​សេដ្ឋកិច្ច​3 ​ភាសា​អង់​គ្លេស​ស្នូល​ (១-ខ)3
​ភាសា​អង់គ្លេស​ស្នូល3 ​មូល​ដ្ឋាន​គ្រឹះ​ម៉ាឃីទីង​3
​លំ​នាំ​ដើម​នៃ​អាជីវកម្ម​3 ការគ្រប់គ្រងប្រតិបត្តិការ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
​ឥរិយាបថ​អង្គភាព​3 ម៉ាក្រូសេដ្ឋកិច្ច3
​គោល​ការណ៍​នៃ​ការ​គ្រប់គ្រង3 ​យុទ្ធ​សាស្ត្រ​នៃ​ការ​គ្រប់គ្រង3
​ស្ថិតិ​សម្រាប់​ធុរ​កិច្ច​3 ​យុទ្ធ​សាស្ត្រ​ម៉ាឃីទីង3
​ការ​គ្រប់គ្រង​ម៉ាឃីទីង3 ​ពន្ធដារ​3
​ភាសា​អង់គ្លេស​ស្នូល3 ​ភាសា​អង់​គ្លេស​ស្នូល​ (១-ខ)3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត