2018 Asia Euro University, All Rights Reserved

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

សេចក្តីណែនាំ

១-សេចក្តីផ្តើម

មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍ គឺ​ជា​មហាវិទ្យាល័យ​មួយ​ក្នុង​មហាវិទ្យាល័យ​ទាំង០៥ នៃសាកល​វិទ្យាល័យ អាស៊ី អឺរ៉ុប បាន និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​លើជំនាញ គណនេយ្យ គ្រប់គ្រង ម៉ាឃីទីង ការ​គ្រប់​គ្រង​សណ្ឋាគារ​និង​ទេសចរណ៍ ការ​គ្រប់​គ្រង​ធនធាន​មនុស្ស ការគ្រប់​គ្រង​ប្រព័ន្ធ​ព័ត៌មាន ប្រកប​ដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្ដិសិទ្ធិ ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នកសិក្សា​គ្រប់​មជ្ឈដ្ឋាន​។

ក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​លើ​គ្រប់ផ្នែក​ គ្រប់​វិស័យ ជា​ពិសេស​លើវិស័យ​អប់រំ សេដ្ឋកិច្ច​ពាណិជ្ជកម្ម ដែល​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​ជា​លំដាប់​គួរ​ឱ្យ​កត់​សម្គាល់។  ទន្ទឹម​គ្នា​នេះ​ផង​ដែរ មហាវិទ្យាល័យគ្រប់​គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍ បាន​យក​ចិត្ត​ទុក​ដាក់​លើការ​អនុវត្ដ និង​កំពុង​បន្ដ​អនុវត្ដ​យ៉ាង​សស្រាក់សស្រាំ​នូវ​បេសកកម្ម​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​កម្រិត​បរិញ្ញាបត្រ បរិញ្ញាបត្រ​រង តាម​ជំនាញ​នីមួយៗ​ក្នុង​មហាវិទ្យាល័យ​សាមី ដោយ​ផ្តោតទៅ​លើ​ការ​ពង្រឹង និង​លើក​កម្ពស់​គុណភាព​សិក្សា​របស់​និស្សិត ឱ្យ​មាន​សមត្ថភាព​សហគ្រិនភាព វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការ​ច្នៃ​ប្រឌិត នវានុវត្តន៍ សីលធម៌ គុណធម៌ និង​មាន​មនសិការ​ទទួល​ខុស​ត្រូវ​ខ្ពស់​លើ​ជំនាញ​វិជ្ជា​ជីវៈ​របស់​ខ្លួន​។ ឆ្លង​កាត់​តាម​រយៈ​បទ​ពិសោធន៍​នៃ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ជាង​ពីរ​ទសវត្ស​កន្លង​មក ដោយ​ឈរ​លើ​កត្ដា​សំខាន់ៗ​មួយ​ចំនួន​រួម​មាន ការ​អភិវឌ្ឍ​កម្ម​វិធី​សិក្សា ការ​ពង្រឹង​យុទ្ធសាស្រ្ដ​អភិបាលកិច្ច​មហាវិទ្យាល័យ​ ការ​រៀន និង​បង្រៀន ការ​ស្រាវជ្រាវ​និង​កិច្ចសហការណ៍​ភាព​ជា​ដៃ​គូ​អភិវឌ្ឍន៍​ជាមួយ​ដៃគូ​សំខាន់ៗ ទាំង​ក្នុង​ស្រុក និង​បរទេស យើង​ទទួល​បាន​សមិទ្ធិផល​សំខាន់ៗ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​និរន្តរភាព។ 

ឆ្លើយតប​ទៅ​នឹង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ដូច​បាន​បរិយាយ​សង្ខេប​ខាង​លើ មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍ បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី​សិក្សា​ជា​បន្ត​បន្ទាប់​ស្រប​ទៅ​នឹង​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា ស្តង់ដា​តំបន់ និង​អន្តរជាតិ ក៍​ដូចជា កម្មវិធី​អាទិភាព​នា​នា  គោល​នយោបាយ ​ និង​យុទ្ធសាស្រ្ត​កំណែ​ទម្រង់​កម្រិត​ឧត្តមសិក្សា​ប្រកប​ដោយ​គុណភាព បរិយាប័ន្ន និង​សមធម៌។  ក្នុង​ន័យ​នេះ​ផង​ដែរ ដើម្បី​បំពេញ​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ថ្នាក់​ជាតិ តំបន់ និង​អន្ដរជាតិ ​មហាវិទ្យាល័យ​បាន​ខិតខំ​សម្រិត​សម្រាំង​ធនធាន​សិក្សា​របស់ខ្លួន​ដោយ​ផ្ដោត​លើ​ចំណេះដឹង ចំណេះ​ធ្វើ​ដល់​និស្សិត​តាម​ជំនាញ​នីមួយៗ​ ក្នុង​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ស្នូល​របស់​និស្សិត ដោយ​ផ្អែក​លើ​ការ​បណ្តុះ​បណ្តាល​ភ្ជាប់​ជា​មូលដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ក្រម​សីលធម៌​វិជ្ជាជីវៈ កាន់​តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​ឡើង​ថែម​ទៀត។

ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធិផល​ទាំងនេះ យើង​ពិត​ជា​ត្រូវ​ការ​ជា​ចាំ​បាច់​ពី​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ ដែល​ជា​ធាតុ​ចូល រួម​មាន​ដូចជា អ្នក​អាណាព្យាបាល​និស្សិត និស្សិត គណៈ​គ្រប់គ្រង បុគ្គលិក សាស្រ្ដាចារ្យ-គ្រូ និង​និយោជក​តាម​បណ្ដា​ក្រុមហ៊ុន និង​អង្គភាព​ទាំង​សាធារណៈ និង​ឯកជន ដែល​ប្រភព​នៃ​ការ​ផ្តល់​នូវ​ធនធាន​បញ្ញា​ដល់​និស្សិត​សម្រាប់​ការ​អភិវឌ្ឍ​អាជីព​ការងារ​របស់​ពួក​គេ​ក្នុង​ពេល​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ​ប្រកប​ដោយ​ចីរភាព។

មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍​មាន​ទីតាំង​ស្ថិតនៅ​៖ អគារ​លេខ​៨២៦ ABCD មហាវិថី​កម្ពុជា​ក្រោម សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ អាគារ​B ជាន់​ទី៣ លេខ​ទូរសព្ទ ០១២ ៥២៤ ៦៨៦ / ០១០ ៥៦៥ ៩៨៥ Email: vannakphoun@aeu.edu.kh​​​​ / Facebook Page: www.facebook.com/facultybustouraeu  ។

២-ចក្ខុវិស័យ

បង្កើត និង​លើក​កម្ពស់​គុណភាព​ការងារ បង្រៀន និង​រៀន​របស់​បុគ្គលិក សាស្រ្ដាចារ្យ-គ្រូ និង​និស្សិត​ឱ្យ​មាន​សមត្ថភាព​ខ្ពស់ ទទួល​បាន​ចំណេះ​ដឹង ចំណេះ​ធ្វើ សមត្ថភាព​ភាសា​បរទេស ស្រាវជ្រាវ និង​បច្ចេកវិទ្យា មាន​គំនិត​ច្នៃ​ប្រឌិត​លើ​ជំនាញ​របស់​ខ្លួន​ប្រកប​ដោយ​ក្រម​សីលធម៌ និង​មាន​មនសិការ​វិជ្ជាជីវៈ​។

៣-បេសកកម្ម

ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ខាង​លើ​នេះ មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍​ត្រូវ​អនុវត្ត​តាម​បេសកកម្ម​របស់​ខ្លួន​ដូច​ខាងក្រោម៖

១. ពង្រឹង និង​អភិវឌ្ឍ​គុណភាព​នៃ​ការ​រៀន និង​បង្រៀន​របស់​សាស្រ្ដាចារ្យ-និស្សិត​ឱ្យ​មាន​ប្រសិទ្ធភាព

២. អភិវឌ្ឍ និង​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​អប់រំ​ឱ្យ​ទំនើបកម្ម​ស្របតាម​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា និង​តំបន់

៣. ជំរុញ និង​ពង្រឹង​វិន័យ​សិក្សា​និស្សិត​ឱ្យ​មាន​សីលធម៌ គុណធម៌ ព្រម​ទាំង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់

៤. ជំរុញ និង​ពង្រឹង​និស្សិត​លើ​កិច្ចការ​ស្រាវជ្រាវ ​ចំណេះដឹង ភាសា​បរទេស និង​យល់​ដឹង​ស៊ី​ជម្រៅ លើ​ប្រព័ន្ធ​ព័ត៌មាន ទូរគមនាគមន៍ និង​បច្ចេកវិទ្យា

៥. បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​មហាវិទ្យាល័យ​សាមី​លើ​ការងារ និង​បម្រើ​សេវាកម្ម​ល្អ​ជូន​និស្សិត

៦. ធ្វើ​ពិពិធកម្ម​លើជំនាញ​វគ្គខ្លី​ ជូន​និស្សិត​តាម​ជំនាញ​នីមួយៗ និង​ជំរុញ​កិច្ចសហប្រតិបត្ដិ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ដែល​ពាក់ព័ន្ធ​។

 

៤-គោលដៅ

             ដើម្បី​បំពេញ​បេសកកម្ម​ខាងលើ​នេះ ឱ្យ​ទទួល​បាន​ជោគជ័យ​មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍​​មាន​គោលដៅ​ដូច​ខាងក្រោម ៖​

             ១. ចូលរួម​បង្កើត​ធនធាន​មនុស្ស​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​និស្សិត​តាម​ជំនាញ​នីមួយៗ​

             ២. បង្កើត​កាលានុវត្ដភាព​ការងារ និង​អាជីព​ផ្ទាល់​ខ្លួន​ដល់​និស្សិត

             ៣. កាត់​បន្ថយ​នូវ​អត្រា​បោះ​បង់​ការ​សិក្សា​របស់​និស្សិត​ឱ្យ​នៅ​កម្រិត​ទាប និង​បង្កើន​ចំនួន​និស្សិត​ឱ្យ​មាន​កំណើន​ឡើង​ជា​លំដាប់ ជា​មួយ​នឹង​គុណភាព​នៃ​ការអប់រំ​ប្រកប​ដោយ​ស្ដង់ដា

             ៤. ផ្ដល់​ចំណេះ​ដឹង និង​ចំណេះ​ធ្វើ​ជូន​និស្សិត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​។

 

មុខជំនាញ