2018 Asia Euro University, All Rights Reserved

មហាវិទ្យាល័យសង្គមសាស្ត្រ និងសេដ្ឋកិច្ច

សេចក្តីណែនាំ

១-សេចក្តីផ្តើម

មហាវិទ្យាល័យ​សង្គមសាស្រ្ត និង​សេដ្ឋកិច្ច ជា​មហាវិទ្យាល័យ​មួយ​ដែល​ទទួល​បាន​ការ​ពេញនិយម​ពី​សំណាក់​អ្នក​សិក្សាក្នុង​ចំណោម​មហាវិទ្យាល័យ​ទាំង​ប្រាំ នៃ​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មាន​តួនាទី​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្សលើជំនាញដូចជា ធនាគារនិងហិរញ្ញវត្ថុ  សេដ្ឋកិច្ច  អភិវឌ្ឍន៍សហគមន៍  ពាណិជ្ជកម្មអន្តរជាតិ ។

អនុវត្ដតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា តំបន់ និងអន្តរជាតិ ជំនាញនីមួយៗត្រូវបានផ្សារភ្ជាប់ទៅនឹងបរិបទ ការងារសង្គម ឆ្លើយតបទៅនឹងទីផ្សារការងារ និងលទ្ធភាពបើកអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យផងដែរ។ មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៅតែបន្ដពង្រឹង និងអភិវឌ្ឍន៍កម្មវិធីអប់រំឱ្យកាន់តែមានគុណភាព​ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ផ្តល់ឱ្យអ្នកសិក្សាមានភាពធន់ក្នុងការប្រកួតប្រជែងលើទីផ្សារការងារ ទាំងកម្រិតជាតិ និងអន្តរជាតិ។ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តឱ្យកាន់តែមានភាពច្បាស់លាស់ ជាបេសកកម្ម មហាវិទ្យាល័យបានតម្រង់ទិសទៅរកការអភិវឌ្ឍដល់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅធ្វើឱ្យនិស្សិតគ្រប់រូបក្លាយទៅជាមូលធនមនុស្សប្រកបដោយភាពច្នៃប្រឌិត និងមានសមត្ថភាពខ្ពស់លើជំនាញរបស់ខ្លួនជាមួយនឹងចំណេះដឹង​ ចំណេះធ្វើពិតប្រាកដ ព្រមទាំងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ផងដែរ។

កម្មវិធីអប់រំរបស់មហាវិទ្យាល័យត្រូវបានរៀបចំឡើងស្របតាមលក្ខណៈវិទ្យាសាស្រ្ដ បច្ចេកទេស​ និងវិធីសាស្រ្តក្នុងការរៀន បង្រៀន ការស្រាវជ្រាវរបស់សាស្រ្ដាចារ្យ-គ្រូ និងនិស្សិត មានសមត្ថភាពចំណេះដឹង ចំណេះធ្វើ សីលធម៌វិជ្ជាជីវៈទៅតាមជំនាញនីមួយៗដូចខាងក្រោម៖

១. ជំនាញសេដ្ឋកិច្ច ៖ និស្សិតមានសមត្ថភាព និងយល់ដឹងអំពីការប្រើប្រាស់ធនធាននានា របស់ប្រទេស ឬអង្គភាពមួយចំគោលដៅ  និងមានប្រសិទ្ធភាពខ្ពស់។  ក្រៅពីនេះ និស្សិតនឹងមានចំណេះដឹង និងសមត្ថភាពទៅលើសកម្មភាពសំខាន់ៗរបស់ភ្នាក់ងារសេដ្ឋកិច្ច ការវិភាគពីឥរិយាបថភ្នាក់ងារសេដ្ឋកិច្ច ការអភិវឌ្ឍគោលនយោបាយ និងសេដ្ឋកិច្ច ការជះឥទ្ធិពលដល់វិស័យពាណិជ្ជកម្ម ការនាំចេញ-នាំចូលផ្នែកទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុន ឬប្រទេសមួយជាដើម។

២. ​ជំនាញធនាគារនិងហិរញ្ញវត្ថុ ៖  គឺផ្តោតសំខាន់លើការសិក្សា អំពីប្រព័ន្ធធនាគារ ទាំងក្នុងស្រុក និងបរទេស ការគ្រប់គ្រងធនាគារ សេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ច្បាប់ស្តីពីអនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងការគ្រប់គ្រងឥណទាននៅតាមគ្រឹះស្ថានហិរញ្ញវត្ថុនានា។ ការសិក្សាហិរញ្ញវត្ថុដែលអាចជួយសម្រួល និងកសាង ឬធ្វើផែនការហិរញ្ញវត្ថុ ហើយក៏ផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងចំណាយ ព្រមទាំងបំណុលក្នុងគ្រួសារ ឬស្ថាប័ន សំដៅទ្រទ្រង់ជីវភាព ការងារ និងអាជីវកម្មតាមរយះភាពរឹងមាំ ឬទន់ខ្សោយនៃស្ថានភាពហិរញ្ញវត្ថុគ្រួសារ ឬស្ថាប័នដែលប្រឈមហានិភ័យ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានរឹងមាំ និងត្រឹមត្រូវ បង្ហាញពីសុខភាពទ្រព្យធនគ្រួសារសម្រាប់ប្រតិបត្តិការអនាគតរបស់បុគ្គល ឬអង្គភាព ពោលគឺអាចកាត់បន្ថយហានិភ័យហិរញ្ញវត្ថុដែលកើតឡើងបន្ទាន់ជាយថាហេតុ ឬមិនបានរំពឹងគិតទុកមុនណាមួយចំពោះលទ្ធភាពនៃការចំណាយអនាគត។

៣. ជំនាញអភិវឌ្ឍន៍សហគមន៍ ៖ ជំនាញនេះនិស្សិតទទួលបាននូវចំណេះដឹង និងសមត្ថភាព អនុវត្តការងារ​   សំខាន់ៗមួយចំនួនដែលជាសកម្មភាព និងការរស់នៅរបស់សហគមន៍ ការអភិវឌ្ឍន៍គោលនយោបាយសង្គមកិច្ច និងបរិស្ថាន ការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ការរៀបចំគម្រោងអភិវឌ្ឍភាពជាដៃគូជាមួយនឹងសហគមន៍ ការផ្តល់អាទិភាព និងសិទ្ធិអំណាចនៅហ្នឹងកន្លែង សម្រាប់អភិវឌ្ឍន៍ ការបង្កើតនូវគុណតម្លៃស្នូល ព្រមទាំងការគោរពសិទ្ធិមនុស្ស ការមិនប្រកាន់និន្នាការពូជសាសន៍ នយោបាយ សាសនា​។ល។ ការលើកកម្ពស់ឱ្យមានការចូលរួមលើសកម្មភាពនានារបស់សហគមន៍ ក្នុងការអភិវឌ្ឍសង្គមជាតិតាមរយៈការបញ្ចេញមតិយោបល់ ការចូលរួមព្រឹត្តិការណ៍ផ្សេងៗ របស់ជាតិ និងការចូលរួមអភិរក្សបេតិកភ័ណ្ឌជាតិ ប្រពៃណី ទំនៀមទម្លាប់ជាដើម។  មហាវិទ្យាល័យខិតខំស្វះស្វែងរកការគាំទ្រនានាពីភាគីពាក់ព័ន្ធ ក្នុងគោលបំណងឱ្យនិស្សិត បានចុះធ្វើទស្សនកិច្ចសិក្សា ក៏ដូចជាកម្មសិក្សា ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់និស្សិតឱ្យបានផ្សារភ្ជាប់ចំណេះដឹង​ ផ្នែកទ្រឹស្តីទៅនឹងការអនុវត្តតាមគ្រប់រូបភាពផ្សេងៗ។ បន្ទាប់ពីបញ្ចប់ការសិក្សា លើជំនាញអភិវឌ្ឍន៍សហគមន៍ និស្សិតនឹងមានសមត្ថភាព​ ខាងផ្នែកជំនាញរឹង និងជំនាញទន់ពោលគឺ មានសមត្ថភាពបត់បែន និងចេះធ្វើការជាមួយ    សហគមន៍បានយ៉ាងរលូនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

៤. ជំនាញពាណិជ្ជកម្មអន្តរជាតិ ៖ គឺជាជំនាញមួយដែលមានសក្តានុពលយ៉ាង​ខ្លាំងទៅលើការធ្វើវិនិយោគក្នុង និងក្រៅប្រទេស ទាំងផ្នែកទំនិញ និងសេវាកម្ម។ ជំនាញនេះនឹងផ្តល់ឱ្យអ្នកសិក្សាទាំងអស់យល់ដឹង និងមានសមត្ថភាពទៅលើការប្រើប្រាស់ដើមទុន សម្រាប់វិនិយោគលើទីផ្សារអន្តរជាតិក្នុងវិសាលភាពទូលំទូលាយ ដោយធ្វើឱ្យនិស្សិតមានសមត្ថភាពអនុវត្តកិច្ចការងារជំនួញមានលក្ខណៈស្តង់ដា និងមានលក្ខណៈជាយុទ្ធសាស្រ្តសហគ្រិនប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ និស្សិតមានសមត្ថភាពប្រមូលព័ត៌មាន និងចេះវិភាគទិន្នន័យតាមបែបគុណវិស័យ និងបរិមាណវិស័យសម្រាប់ឈានដល់ការសម្រេចចិត្តធ្វើពាណិជ្ជកម្ម និងមានគំនិតផ្តួចផ្តើមក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ។ និស្សិតយល់ដឹងថាតើវប្បធម៌ផ្សេងគ្នាវាមានផលប៉ះពាល់កម្រិតណាដលអាជីវកម្ម? យល់ដឹងពីប្រព័ន្ធសេដ្ឋកិច្ច នយោបាយ និងច្បាប់ព្រមទាំងការជះឥទ្ធិពលរបស់វាទៅលើដំណើរការអាជីវកម្ម។ ចេះវិភាគស៊ីជម្រៅលើឱកាស និងហានិភ័យនានាដែលទាក់ទងនឹងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងចេះគិតស៊ីជម្រៅចំពោះបញ្ហានៅកន្លែងដែលកំពុងបម្រើការងារ ជាពិសេសនិស្សិតអាចអភិវឌ្ឍនូវជំនាញភាសាអង់គ្លេសកាន់​តែ​ប្រសើរថែមទៀត។

 

២-​ចក្ខុវិស័យ

មហាវិទ្យាល័យសង្គមសាស្រ្ដ និងសេដ្ឋកិច្ច ជាមហាវិទ្យាល័យដែលឈានមុខគេក្នុងការផ្តល់នូវចំណេះ ជំនាញ សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីក្លាយជាមូលធនមនុស្សដល់អ្នកសិក្សាគ្រប់មជ្ឍដ្ឋាន។

៣-បេសកកម្ម

ដើម្បីឆ្លើយតប និងសម្រេចនូវចក្ខុវិស័យខាងលើ មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ចបានកំណត់នូវបេសកកម្មសំខាន់ៗដូចខាងក្រោម៖

             ១. ពង្រឹងអភិបាលកិច្ចលើការអនុវត្ដការងារគ្រប់គ្រងរដ្ឋបាលសិក្សារបស់មហាវិទ្យាល័យឱ្យមានប្រសិទ្ធភាពខ្ពស់

             ២.​ ជំរុញការបង្រៀន និងរៀន របស់សាស្រ្ដាចារ្យ-គ្រូ និស្សិត  តាមបែបរិះរក (Inquiry Based Learning)

             ៣. ធ្វើទំនាក់ទំនងរបស់ភាគីពាក់ព័ន្ធ ទាំងខាងក្នុង និងខាងក្រៅប្រទេសព្រមទាំងបង្កើតនូវកិច្ចសហប្រតិ​បត្តិការភាពជាដៃគូក្នុងគោលដៅផ្តល់ប្រយោជន៍ដល់មហាវិទ្យាល័យសាមី។

             ៤. ជំរុញ និងលើកកម្ពស់ព្រមទាំងបណ្តុះនូវផ្នត់គំនិតដល់និស្សិតឱ្យមានភាពក្លាហាន ជឿជាក់លើខ្លួនឯងផ្តល់ការគោរពស្រលាញ់ និងទំនួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។

             ៥. ជំរុញ​ និងចាប់យកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភាសាបរទេស ប្រព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដើម្បីពង្រឹងបន្ថែមដល់សមត្ថភាពជំនាញជំនាញស្នូលរបស់និស្សិត។

 

៤-គោលដៅ

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មខាងលើមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច បង្កើតនិងជំរុញនូវគុណតម្លៃស្នូលដោយលើកកម្ពស់គុណភាព នៃការអប់រំប្រកបដោយសមត្ថភាពខ្ពស់ គុណភាពជាមួយការទទួលបាននូវការទទួលស្គាល់ និងការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ក៏ដូចជាភាគីជាដៃគូពាក់ព័ន្ធផងដែរ។ ឆ្លងតាមរយៈភាពខ្លាំងនេះ មហាវិទ្យាល័យនឹងស្រូបយកកំណើនបរិមាណនិស្សិតកើនលើគ្រប់ជំនាញទាំងអស់នៅឆ្នាំសិក្សាបន្ទាប់។

 

មុខជំនាញ