និស្សិតត្រូវមានសំណុំលិខិតដូចខាងក្រោម ៖
‐ ពាក្យចុះឈ្មោះចូលរៀនរបស់បេក្ខជនមួយ (១) ច្បាប់
‐ ប្រវត្តិរូបសង្ខេបរបស់បេក្ខជនមួយ (១) ច្បាប់
‐ លិខិតបិទជិតរបស់អ្នកផ្តល់យោបល់បី (៣)រូប (អ្នកគ្រប់គ្រង១រូប និងសាស្ត្រាចារ្យធ្លាប់ណែនាំ២រូប)
‐ ច្បាប់ថតចម្លងសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (ដោយមានការបញ្ជាក់ពី សាលារាជធានី ឬសាលាខេត្ត ឬសាលាក្រុង ស្រុក ខណ្ឌមានសមត្ថកិច្ច និងគ្រឹះស្ថានបណ្តុះបណ្តាល)
‐ ព្រឹត្តិបត្រពិន្ទុដែលបានសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មួយ (១) ច្បាប់
‐ វិញ្ញាបនបត្របញ្ជាក់កម្រិតភាសាអង់គ្លេស TOEFL IBT ៦១ពិន្ទុឬ TOEFL ៥០០ពិន្ទុឬ TOEFLITP៥០០ពិន្ទុឬ IELTS ៥.០ឡើងទៅឬសមមូល
‐ មានកម្រិតភាសាអង់គ្លេសតាមរយៈការធ្វើតេស្តដែលរៀបចំដោយសាកលវិទ្យាល័យនិងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
‐ ក្នុងករណីមានបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីប្រទេសក្រៅដែលប្រើភាសាអង់គ្លេសក្នុងការបណ្ដុះបណ្ដាលសមស្របទៅនឹងតម្រូវការរបស់មុខជំនាញបណ្ដុះបណ្ដាល តាមការសម្រេចរបស់ក្រុមប្រឹក្សាបណ្ឌិតសភាវិទ្យាសាស្រ្ត ឬមានបរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងប្រទេស ដែលប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលជាភាសាអង់គ្លេសមិនឆ្លងកាត់អ្នកបកប្រែសមស្របទៅនឹងតម្រូវការមុខជំនាញបណ្ដុះបណ្ដាលតាមការសម្រេចរបស់ក្រុមប្រឹក្សាបណ្ឌិតសភាវិទ្យាសាស្រ្ត ឬមានបរិញ្ញាបត្រភាសាអង់គ្លេស សមស្របទៅនឹងតម្រូវការការមុខជំនាញបណ្ដុះបណ្ដាលតាមការសម្រេចរបស់ក្រុមប្រឹក្សាបណ្ឌិតសភាវិទ្យាសាស្រ្ត
‐ វិញ្ញាបនបត្របញ្ជាក់កម្រិតមូលដ្ឋានគ្រឹះព័ត៌មានវិទ្យាសម្រាប់ការស្រាវជ្រាវ(Word,Excel PowerPoint និង Internet search) ដែលទទួលស្គាល់ដោយសាកលវិទ្យាល័យ
‐ សំណើរគម្រោងស្រាវជ្រាវបឋម។