KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស

សេចក្តីផ្តើម

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស គឺជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យសំខាន់ៗដទៃទៀត របស់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប។ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស ត្រូវ​បាន​បែងចែកជា បីដេប៉ាតឺម៉ង់៖ ដេប៉ាតឺម៉ង់ភាសាអង់គ្លេស (Department of English) ដេប៉ាតឺម៉ង់​ទំនាក់ទំនង​អន្តរជាតិ (Department of International Relations) និងដេប៉ាតឺម៉ង់ភាសាចិន (Department​​  of Chinese)។ រាល់កម្មវិធីសិក្សាទាំងអស់ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងឆ្លើយតបទៅនឹង តម្រូវការ​ទីផ្សារ​ការងារនាពេល​​បច្ចុប្បន្ន​។ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត​ និងភាសាបរទេស បាននឹងកំពុង​ផ្តល់ឱ្យនិស្សិត​នូវបរិបទសិក្សាវិជ្ជមាន​ នៃ​កម្មវិធីសិក្សាភាសាបរទេសដ៍ពេញនិយមកម្រិត​ខ្ពស់ ដែល​​​ក្នុងនោះមានការរៀបចំផ្តល់ឱកាស ឱ្យនិស្សិតមានប្រកួតប្រជែង​លើជំនាញ​ភាសា​នីមួយៗ ​បំផុស​ឱ្យ​និស្សិតរៀន    ​បងើ្កតគំនិតថ្មីៗនិងមានការបង្ហាត់បង្រៀនជំនាញបង្រៀនភាសា​ព្រមទាំងចុះកម្មសិក្សា​ផ្ទាល់​លើជំនាញ​នីមួយៗ

ចក្ខុវិស័យ

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស កំណត់ទិសដៅនៃបេសកកម្មរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍និងបណ្តុះបណ្តាលឱ្យមានប្រសិទ្ធភាព នូវ​ភាសាបរទេស និងជំនាញដែលពាក់ព័ន្ធនឹងភាសាបរទេស ដែលក្នុងនោះរួមមាន ជំនាញភាសាអង់គ្លេស ជំនាញទំនាក់ទំនងអន្តរជាតិ ជំនាញអក្សរសាស្រ្តចិន និង​ជំនាញភាសាចិនសម្រាប់អាជីវកម្ម ដល់និស្សិត ចេះជំនាញពិតប្រាកដ ស្របតាមតម្រូវការ​ទីផ្សារ​ការងារ​​។

បេសកកម្ម

ដើម្បីធានាបានការអប់រំប្រកបដោយគុណភាព និងបំពេញតម្រូវការរបស់និស្សិត​ មហាវិទ្យាល័យ​សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស បានរៀបចំយន្តការរបស់ខ្លួនក្នុងការជំរុញការបង្រៀនរបស់សាស្រ្តាចារ្យ និង​រៀន​របស់និស្សិតឱ្យមានប្រសិទ្ធភាព។ ការលើកទឹកចិត្តនិស្សិតឱ្យយល់ដឹងពីវិធីអភិវឌ្ឍសមត្ថភាពនៃការគិតប្រកបដោយហេតុផល និងភាពជោគជ័យក្នុងការដោះស្រាយបញ្ហា គឺជាឧទាហរណ៍នៃយន្តការរបស់មហាវិទ្យាល័យ ក្នុងការជំរុញការសិក្សា។ ប្រកបដោយបរិយាបន្ន មហាវិទ្យាល័យបានលើកកម្ពស់រាល់កិច្ចការស្រាវជ្រាវដែល​អាចធ្វើទៅបាន​ដោយ​ចាប់ផ្តើមពីឆ្នាំសិក្សា​ដំបូងៗ និង​ការអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់​សាស្រ្តាចារ្យ និងនិស្សិត តាមរយៈការ​ចូលរួម​កម្ម​វិធី​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និងជំនាញ​ពាក់ព័ន្ធ​​ផ្សេង​ៗ​ទៀត ។

គុណតម្លៃ

ជម្រុញ និងលើកកម្ពស់គុណភាពនៃការសិក្សា ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌របស់និស្សិត

 គោលដៅ

ដោយឈរលើគោលការណ៍បណ្តុះបណ្តាលនៃ​ផែនការយុទ្ធសាស្រ្ត០៥ឆ្នាំ មហាវិទ្យាល័យ សិល្បៈ មនុស្ស​សាស្រ្ត និងភាសាបរទេស មានគោលដៅដូចខាងក្រោម :

  1. ផ្តល់ឱ្យនិស្សិតនូវការ​បណ្តុះ​បណ្តាល​លើ​ចំណេះ និង​ជំនាញ​ស្រប​តាម​តម្រូវការ​ទី​ផ្សារ​ការងារ
  2. ពង្រឹងសមត្ថភាពបុគ្គលិក និងសាស្រ្តាចារ្យ
  3. លើកកម្ពស់ការសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងគុណភាពអប់រំ
  4. ពង្រឹងការបង្រៀន និងរៀន