ការិយាល័យទំនាក់ទំនងអន្តរជាតិ និងមុខរបរ គឺការិយាល័យមួយដែលបានបង្កើតឡើងនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ការទំនាក់ទំនងជាតិ និងអន្តរជាតិ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ការិយាល័យនេះបានបែងចែកជាពីរផ្នែកធំៗ ផ្នែកទី១គឺ ទំនាក់ទំនងអន្តរជាតិ និងផ្នែកទី២គឺ ការងារនិងមុខរបរ។ ភារកិច្ចចម្បងរបស់ការិយាល័យនេះគឺលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិ និងអន្តរជាតិ។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំថ្នាក់ជាតិ និងអន្តរជាតិផ្តល់ឱ្យមានការចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចការផ្លាស់ប្តូរនិស្សិត កម្មវិធីសិក្សា កិច្ចការស្រាវជា្រវ វប្បធម៌ ប្រពៃណី ដំណើរទស្សនៈកិច្ច ហាត់ការការងារ គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ។
ក្រៅពីកិច្ចការទំនាក់ទំនងជាតិ និងអន្តរជាតិ ការិយាល័យមួយនេះក៏ដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកដៃគូសហការលើការងារ និងមុខរបរសម្រាប់ឱ្យនិស្សិតចុះអនុវត្តន៍ការងារ និងទទួលយកធ្វើការងារ ទៅតាមជំនាញ។
ការិយាល័យទំនាក់ទំនងអន្តរជាតិ និងមុខរបរ មានផ្តល់សេវាកម្មដូចខាងក្រោម៖
១. ផ្តល់ប្រឹក្សាយោបល់ការងារ និងមុខរបរ
២. រៀបចំសិក្ខាសាលាការងារ និងមុខរបរ
៣. រៀបចំសិក្ខាសាលារបៀបសរសេរប្រវត្តិរូបសង្ខេប និងការត្រៀមខ្លួនសម្ភាសន៍
៤. ទាក់ទងស្ថាប័នដើម្បីចុះកម្មសិក្សា ផ្តល់ឱកាសការងារ និងហាត់ការការងារ
៥. រៀបចំឯកសារនានាទៅទស្សនកិច្ចសិក្សា ឬបោះជំរំនៅក្រៅប្រទេស
៦. រៀបចំដំណើរទស្សនកិច្ចក្នងស្រុក និងក្រៅស្រុក
សម្រាប់កិច្ចការទំនាក់ទំនងជាតិ និងអន្តរជាតិ យើងមានការិយាល័យមួយសម្រាប់សម្របសម្រួលទាំងការទំនាក់ទំនងជាតិ អន្តរជាតិ និងមុខរបរ (ការិយាល័យទំនាក់ទំនងអន្តរជាតិ និងមុខរបរ)។ អនុស្សារណៈនៃការយោគយល់គ្នាសរុបមានចំនួន ៩៥ ស្ថាប័នទាំងក្នុងស្រុក និងក្រៅស្រុក។ ៧០ស្ថាប័នសម្រាប់ផ្តល់ការងារ ការហាត់ការការងារ ដំណើរទស្សនកិច្ចសិក្សា ចុះស្រាវជ្រាវ និងសរសេររបាយការណ៍បញ្ចប់ការសិក្សា។ ប្រទេសជាដៃគូរួមមាន៖ China, South Korea, Switzerland, Taiwan, Singapore , Thailand, The United States, Malaysia, and Indonesia