KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

លក្ខណ្ឌចូលរៀន

×

ថ្នាក់សិក្សាមូលដ្ឋាន

និស្សិត​ដែល​មាន​បំណង​ចង់​សិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ត្រូវ​មាន​សំណុំ​លិខិត​ដូច​ខាង​ក្រោម ៖

  • ពាក្យ​សុំ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ០១ច្បាប់
  • ប្រវត្តិ​រូប​ដែល​មាន​បិទ​រូបថត (៤ គុណ ៦ ស.ម) ចំនួន ០១ច្បាប់
  • ព្រឹត្តិបត្រ​ពិន្ទុ​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ ឬ​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​មធ្យម​សិក្សា​កម្រិត​២ ឬ​វិញ្ញាបន​បត្រ​បណ្តោះ​អាសន្ន​បច្ចេក​ទេស និង​វិជ្ជា​ជីវ​កម្រិត​៣ ឬ​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​វិញ្ញាបន​បត្រ បណ្តោះ​អាសន្ន​បញ្ជាក់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រង ឬ​មធ្យម​សិក្សា​ឯកទេស ឬ​មធ្យម​សិក្សា​គរុកោសល្យ ឬ​សញ្ញាបត្រ​បរិញ្ញាបត្រ​រង ឬ​សញ្ញាបត្រ​មធ្យម​សិក្សា​ឯកទេស ឬ​សញ្ញាបត្រ​មធ្យម​សិក្សា រុកោសល្យ ឬ​សញ្ញាបត្រ​មាន​តម្លៃ​ស្មើ (មាន​បញ្ជាក់​បាន​ថត​ចម្លង​តាម​ច្បាប់​ដើម) ចំនួន ០២ច្បាប់
  • រូបថត​ក្នុង​ពេល​បច្ចុប្បន្ន ទំហំ (៤ គុណ ៦ ស.ម) ចំនួន ០៣សន្លឹក
  • រូបថត​ក្នុង​ពេល​បច្ចុប្បន្ន ទំហំ (៣ គុណ ៤ ស.ម) ចំនួន ០៣សន្លឹក។
×

ថ្នាក់បរិញ្ញាបត្រ

និស្សិត​ដែល​មាន​បំណង​ចង់​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ ត្រូវ​មាន​សំណុំ​លិខិត​ដូច​ខាង​ក្រោម ៖

  • ពាក្យ​សុំ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ០១ច្បាប់
  • ប្រវត្តិ​រូប​ដែល​មាន​បិទ​រូបថត (៤ គុណ ៦ ស.ម) ចំនួន ០១ច្បាប់
  • ព្រឹត្តិបត្រ​ពិន្ទុ​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ ឬ​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន​មធ្យម​សិក្សា​ទុតិយភូមិឬ​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​មធ្យម​សិក្សា​កម្រិត​២ ឬ​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជា​ជីវៈ​កម្រិត​៣ ឬ​វិញ្ញាបនបត្រ​ បណ្តោះ​អាសន្ន​បញ្ជាក់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រង មធ្យម​សិក្សា​ឯកទេស ឬ​មធ្យម​សិក្សា​គរុកោសល្យ ឬ​សញ្ញាបត្រ​បរិញ្ញាបត្រ​រង ឬ​សញ្ញាបត្រ​មធ្យម​សិក្សា ឯកទេស ឬ​សញ្ញាបត្រ​មធ្យម​សិក្សា គរុកោសល្យ ឬ​សញ្ញាបត្រ​មាន​តម្លៃ​ស្មើ (មាន​បញ្ជាក់​បាន​ថត​ចម្លង​តាម​ច្បាប់​ដើម) ចំនួន០២ច្បាប់
  • វិញ្ញាបនបត្រ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​មាន GPA ចាប់​ពី ២ ឡើង (មាន​បញ្ជាក់​បាន​ថត​ចម្លង​តាម ច្បាប់ដើម) ចំនួន ០២សន្លឹក
  •  រូបថត​ក្នុង​ពេល​បច្ចុប្បន្ន ទំហំ (៤ គុណ ៦ ស.ម) ចំនួន ០៣សន្លឹក
  • រូបថត​ក្នុង​ពេល​បច្ចុប្បន្ន ទំហំ ប្បន្ន ទំហំ (៣ គុណ ៤ ស.ម) ចំនួន ០៣សន្លឹក។
×

​ថ្នាក់បរិញ្ញាបត្ររង

និស្សិត​ដែល​មាន​បំណង​ចង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ត្រូវ​មាន​សំណុំ​លិខិត​ដូច​ខាង​ក្រោម​៖

  • ពាក្យ​សុំ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ០១ច្បាប់
  • ប្រវត្តិ​រូប​ដែល​មាន​បិទ​រូប​ថត (៤ គុណ ៦ ស.ម) ចំនួន ០១ច្បាប់
  • ព្រឹត្តិបត្រ​ពិន្ទុ​បញ្ចប់​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​វិញ្ញាបន​បត្រ​បញ្ជាក់​ប្រឡង​ធ្លាក់​មធ្យម​សិក្សាទុតិយភូមិឬ​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន​មធ្យម​សិក្សា​ទុតិយភូមិ ឬសញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​មធ្យម​សិក្សា​កម្រិត​២ ឬ​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​កម្រិត​៣ ឬ​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន​បញ្ជាក់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រង ឬ​មធ្យម​សិក្សា​ឯកទេស ឬ​មធ្យម​សិក្សា​គរុកោសល្យ ឬ​សញ្ញាបត្រ​បរិញ្ញាបត្ររង ឬ​សញ្ញាបត្រ​មធ្យម សិក្សា​ឯកទេស ឬ​សញ្ញាបត្រ​មធ្យម​សិក្សា​គរុកោសល្យ ឬ​សញ្ញាបត្រ​មាន​តម្លៃ​ស្មើ (មាន​បញ្ជាក់បាន​ថត​ចម្លង​តាម​ច្បាប់​ដើម​) ចំនួន​ ០២ច្បាប់
  • រូប​ថត​ក្នុង​ពេល​បច្ចុប្បន្ន ទំហំ (៤ គុណ ៦ ស.ម) ចំនួន ០៣សន្លឹក
  •  រូប​ថត​ក្នុង​ពេល​បច្ចុប្បន្ន ទំហំ (៣ គុណ ៤ ស.ម) ចំនួន ០៣សន្លឹក។
×

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

និស្សិត​ត្រូវ​មាន​សំណុំ​លិខិត​ដូច​ខាង​ក្រោម ៖

  • ប្រវត្តិ​រូប​សង្ខេប​របស់​និស្សិត មួយ (១) ច្បាប់
  • ពាក្យ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​និស្សិត មួយ (១) ច្បាប់
  • ច្បាប់​ថត​ចម្លង​សញ្ញាបត្រ​បរិញ្ញាបត្រ (ដោយ​មាន​ការ​បញ្ជាក់​ពី​សាលា​រាជធានី​ ឬ​សាលា​ខេត្ត ឬ​សាលា​ក្រុង ស្រុក ខណ្ឌ​មាន​សមត្ថកិច្ច និង​គ្រឹះស្ថាន​បណ្តុះ​បណ្តាល)
  • ព្រឹត្តិបត្រ​ពិន្ទុ​ដែល​បាន​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ មួយ (១) ច្បាប់
  • រូបថត​បច្ចុប្បន្ន ៤គុណ៦ ចំនួន ៦សន្លឹក (ពាក់​អាវ​ធំ​និង​ក្រវ៉ាត់ក សម្រាប់​និស្សិត​ប្រុស និង​ ពាក់​អាវ​ប៉ាក់​ពណ៌​ស សម្រាប់​និស្សិត​ស្រី)
  • វិញ្ញាបនបត្រ​បញ្ជាក់​កម្រិត​មូលដ្ឋាន​គ្រឹះ​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​ស្រាវជ្រាវដែល​ទទួល​ស្គាល់ដោយ​មជ្ឈ​មណ្ឌល​ព័ត៌មាន​វិទ្យា នៃសអអ។
×

ថ្នាក់បណ្ឌិត

និស្សិត​ត្រូវ​មាន​សំណុំ​លិខិត​ដូច​ខាង​ក្រោម ៖

  • ពាក្យ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​បេក្ខជន​មួយ (១) ច្បាប់
  • ប្រវត្តិ​រូប​សង្ខេប​របស់​បេក្ខជន​មួយ (១) ច្បាប់
  • លិខិត​បិទ​ជិត​របស់​អ្នក​ផ្តល់​យោបល់​បី (៣)រូប (​អ្នក​គ្រប់​គ្រង​១​រូប និង​សាស្ត្រា​ចារ្យ​ធ្លាប់​ណែនាំ​២​រូប)
  • ច្បាប់​ថត​ចម្លង​សញ្ញាបត្រ​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (ដោយ​មាន​ការ​បញ្ជាក់​ពី សាលា​រាជធានី ឬ​សាលា​ខេត្ត ឬ​សាលា​ក្រុង ស្រុក ខណ្ឌ​មាន​សមត្ថ​កិច្ច និង​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល)
  • ព្រឹត្តិបត្រ​ពិន្ទុ​ដែល​បាន​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​មួយ (១) ច្បាប់
  • វិញ្ញាបនបត្រ​បញ្ជាក់​កម្រិត​ភាសា​អង់គ្លេស TOEFL IBT ៦១​ពិន្ទុ​ឬ TOEFL ៥០០​ពិន្ទុឬ TOEFLITP​៥០០​ពិន្ទុ​ឬ IELTS ៥.០ឡើង​ទៅឬសមមូល
  • មាន​កម្រិត​ភាសា​អង់​គ្លេស​​តាម​រយៈ​ការ​ធ្វើ​តេស្ត​ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យាល័យ​និង​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា
  • ក្នុង​ករណី​មាន​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​ប្រទេស​ក្រៅ​ដែល​ប្រើ​ភាសា​អង់គ្លេស​ក្នុង​ការ​បណ្ដុះ​បណ្ដាល​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​របស់​មុខ​ជំនាញ​បណ្ដុះ​បណ្ដាល តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​បណ្ឌិត​សភា​វិទ្យា​សាស្រ្ត ឬ​មាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ក្នុង​ប្រទេស ​ដែល​ប្រើប្រាស់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ជា​ភាសា​អង់គ្លេស​មិន​ឆ្លង​កាត់​អ្នក​បក​ប្រែ​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​មុខ​ជំនាញ​បណ្ដុះ​បណ្ដាល​តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​បណ្ឌិត​សភា​វិទ្យាសាស្រ្ត ឬ​មាន​បរិញ្ញាបត្រ​ភាសា​អង់គ្លេស​ សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​ការ​មុខ​ជំនាញ​បណ្ដុះ​បណ្ដាលតាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​បណ្ឌិត​សភា​វិទ្យា​សាស្រ្ត​
  • វិញ្ញាបន​បត្រ​បញ្ជាក់​កម្រិត​មូល​ដ្ឋាន​គ្រឹះ​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​ស្រាវ​ជ្រាវ(Word,Excel PowerPoint និង Internet search)  ដែល​ទទួល​ស្គាល់​ដោយ​សាកល​វិទ្យាល័យ

សំណើរ​គម្រោង​ស្រាវ​ជ្រាវ​បឋម។