KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

ធានាគុណភាពផ្ទៃក្នុង

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការផ្តល់នូវធនធានមនុស្សដែលមានសមត្ថភាព លើវិស័យសិល្បៈនិងមនុស្សសាស្រ្ត, វិស័យគណិតសាស្រ្ត វិទ្យាសាស្រ្តនិងកុំព្យូទ័រវិទ្យា, វិស័យវិទ្យាសាស្រ្ត សង្គម និងវិស័យភាសាបរទេស អស់រយៈពេលមួយទសវត្សរ៍កន្លងមកហើយ។ មកទល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប កាន់តែធ្វើការពង្រឹងតួនាទី និងសារៈសំខាន់របស់ខ្លួន លើការធានាគុណភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាពកាន់តែខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម តាមបែបសម័យបច្ចេកវិទ្យាទំនើបនិងពឹងផ្អែកលើចំណេះដឹង។

ការវាយតម្លៃលើគុណភាពអប់រំផ្ទៃក្នុង ជាផ្នែកមួយដ៏សំខាន់ណាស់សម្រាប់ដំណើរការនៃការទទួលស្គាល់គុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។ ដោយយល់ឃើញអំពីភារកិច្ចដ៏មានសារៈសំខាន់នេះ ទើបគណៈកម្មការធានាគុណភាពផ្ទៃក្នុង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ២០៣/១៣ សអអ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៣ ក្នុងបេសកកម្ម ជំរុញការធានាគុណភាពអប់រំនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងដំណើរការបណ្តុះបណ្តាលឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅឆ្នាំ២០២៣ ការិយាល័យធានាគុណភាពផ្ទៃក្នុង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំការវាយតម្លៃគុណភាពអប់រំ សាកល្បងក្នុងចំណោមសាកលវិទ្យាល័យចំនួន១០ ពីសំណាក់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដោយទទួលជោគជ័យ គឺទទួលបានវិញ្ញាបនបត្រការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធ ដែលបានបំពេញស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិ សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ចុះថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។

ចក្ខុវិស័យ

លើកកម្ពស់គុណភាពអប់រំឱ្យមានលក្ខណៈជាស្តង់ដា សម្រាប់ការទទួលស្គាល់គុណភាពអប់រំលើសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

គោលដៅ

គណៈកម្មការធានាគុណភាពផ្ទៃក្នុង មានគោលបំណងសំខាន់ គឺរៀបចំស្វ័យវាយតម្លៃលើកម្រិតកម្មវិធីអប់រំ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដើម្បីការទទួលស្គាល់គុណភាពអប់រំ។

គោលបំណង

បេសកកម្ម

គណៈកម្មការធានាគុណភាពផ្ទៃក្នុង មានបេសកកម្មទទួលខុសត្រូវលើដំណើរពង្រឹងគុណភាពអប់រំស្របតាមស្តង់ដាជាតិនិងអន្តរជាតិ និងការវាយតម្លៃសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

គុណតម្លៃ

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់គណៈកម្មការធានាគុណភាពផ្ទៃក្នុង របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU-IQA) បានបន្តជាលទ្ធផលនៃការប្តេជ្ញាចិត្តចំពោះគុណតម្លៃរបស់គណៈកម្មការធានាគុណភាពផ្ទៃក្នុង៖

គុណភាព (Quality)ផ្តល់ជូននូវប្រតិបត្តិការដ៏ល្អសម្រាប់ការធានាគុណអប់រំ។

ភាពស្មោះត្រង់ (Integrity)គោរព ស្តាប់ និងស្វែងយល់ពីគ្រប់មជ្ឈដ្ឋាន។

សុចរិតភាព (Integrity)ផ្តល់នូវស្តង់ដាសម្រាប់ការងាររបស់សាកលវិទ្យាល័យ។

ការកែលម្អឥតឈប់ឈរ (Continuous Improvement)យើងទទួលយកការផ្លាស់ប្តូរ និងការច្នៃប្រឌិត។

៦. យុទ្ធសាស្រ្ត

ដើម្បីសម្រេចបាននូវចក្ខុវិស័យ បេសកកម្មគោលដៅ របស់ខ្លួន គណៈកម្មការធានាគុណភាពផ្ទៃក្នុង បានរៀបចំយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ គឺ ឆ្នាំ២០២៣-២០២៧ ដែលមានចំនួន ៣យុទ្ធសាស្រ្តដូចខាងក្រោម៖

  1. យុទ្ធសាស្រ្តទី១ ការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រង
  2. យុទ្ធសាស្រ្តទី២ ការដំណើរការធានាគុណភាពអប់រំ
  3. យុទ្ធសាស្រ្តទី៣៖ សិក្សាវាយតម្លៃគុណផលការងារ។

រចនាសម្ព័ន្ធគ្រប់គ្រង

ដើម្បីប្រសិទ្ធភាពការងារ គណៈកម្មាធិការធានាគុណភាពផ្ទៃក្នុងត្រូវអនុវត្តតាមការបែងចែកភារកិច្ចដូចខាងក្រោម៖

សមាសភាពគណៈកម្មការធានាគុណភាពផ្ទៃក្នុង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

១- លោក ប៊ូ ឈុន  ប្រធាន

២-លោក សួ ប៊ុនស៊ួ អនុប្រធាន

៣-សា.បណ្ដិត ទ្រី ចាន់ឌុច អនុប្រធាន

៤-លោក គង់ វិរៈ  សមាជិក

៥-លោក រស់ សំអុន សមាជិក

៦-លោក យឹម រដ្ឋា លេខាធិការ

៧-លោក ម៉ៅ សុផាត លេខាធិការ

សមាសភាពក្រុមការងារវាយតម្លៃផ្ទៃក្នុង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

១-សា.បណ្ឌិត សួស សោភា ប្រធានរួម

២-លោក សូត្រ សំណាង អនុប្រធាន

៣-លោក សិត បូរិន អនុប្រធាន

៤-លោក សំ សុភី សមាជិក

៥-លោក ភួន វណ្ណៈ សមាជិក

៦-លោក ញ៉ឹល តុលា សមាជិក

៧-អ្នកស្រី ថៃ ចាន់ណា សមាជិក

៨-អ្នកស្រី លី ជុងគៀង សាមជិក

៩-លោក ធន ដារ៉ូ លេខាធិការ