KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

សាលាក្រោយឧត្តមសិក្សា

សាលាក្រោយឧត្ដម ជាអង្គភាពបណ្ដុះបណ្ដាលនិស្សិតកម្រិតខ្ពស់ គឺ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) និងថ្នាក់បណ្ឌិត។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)

  • សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានរយៈពេល ២ឆ្នាំ និងមានក្រេឌីតសិក្សាអប្បបរមាសរុប ៤៥ក្រេឌីត
  • សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ២ជម្រើស៖ ទី១. សិក្សាផ្អែកលើមុខវិជ្ជានិងស្រាវជ្រាវ បញ្ចប់ការសិក្សាដោយ ការប្រឡងសំណេរនិងលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ទី២. សិក្សាផ្អែកលើការស្រាវជ្រាវជាចម្បង​ បញ្ចប់ការ សិក្សាដោយនិក្ខេបបទនៃការស្រាវជ្រាវ។

មុខជំនាញសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

  • វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន
  • វិទ្យាសាស្រ្តអប់រំ
  • សេដ្ឋកិច្ចកសិកម្ម
  • វិទ្យាសាស្រ្តសេដ្ឋកិច្ច
  • គ្រប់គ្រងពាណិជ្ជកម្ម
  • ធនាគារនិងហិរញ្ញវត្ថុ
  • គណនេយ្យនិងហិរញ្ញវត្ថុ
  • គ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់
  • គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
  • គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍
  • កាទូត
  • នីតិសាស្រ្ត
  • អក្សរសាស្រ្តខ្មែរ
  • រដ្ឋបាលសាធារណៈ
  • ទំនាក់ទំនងអន្តរជាតិ
  • វិទ្យាសាស្រ្តនយោបាយ
  • បង្រៀនភាសាអង់គ្លេស
  • ចិត្តវិទ្យាគ្លីនិកនិងប្រឹក្សាផ្លូវចិត្ត

ថ្នាក់បណ្ឌិត

  • សិក្សាថ្នាក់បណ្ឌិត មានរយៈពេលពី ៣ ទៅ ៨ឆ្នាំ
  • ក្រេឌីតសិក្សាអប្បបរមាសរុប ៥៤ក្រេឌីត ដោយចែកជា​ការសិក្សាមុខវិជ្ជានិងការស្រាវជ្រាវ
    • ការសិក្សាមុខវិជ្ជា៖ - មុខវិជ្ជាបំពេញបន្ថែម - មុខវិជ្ជាកម្រិតបណ្ឌិត - មុខវិជ្ជាតម្រង់ទិសនិងការប្រឡងទូទៅ

    • ការសរសេរនិងការពារនិក្ខេបបទ៖

      • ការពារគម្រោងស្រាវជ្រាវបឋម    

      • ការពារគម្រោងស្រាវជ្រាវពិស្តារ   

      • សិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវ/ការចូលរួម វេទិកាវិទ្យាសាស្រ្តដោយមានធ្វើបទបង្ហាញ (លើកទី១)

      • ការពារនិក្ខេបបទសាកល្បងថ្នាក់បណ្ឌិត

      • សិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវ/ការចូលរួម វេទិកាវិទ្យាសាស្រ្តដោយមានធ្វើបទបង្ហាញ (លើកទី២)

      • ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិ ឬ​ អន្តរជាតិ (២អត្ថបទ)

      • ការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត

មុខជំនាញសិក្សាថ្នាក់បណ្ឌិត

  • វិទ្យាសាស្រ្តអប់រំ
  • សេដ្ឋកិច្ចកសិកម្ម
  • វិទ្យាសាស្រ្តសេដ្ឋកិច្ច
  • គ្រប់គ្រងពាណិជ្ជកម្ម
  • វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន
  • នីតិសាស្រ្ត
  • រដ្ឋបាលសាធារណៈ
  • ទំនាក់ទំនងអន្តរជាតិ
  • វិទ្យាសាស្រ្តនយោបាយ

 

សាលាក្រោយឧត្ដម មានក្រុមប្រឹក្សាបណ្ឌិតសភាវិទ្យាសាស្ត្រមួយច្បាស់លាស់ដែលសុទ្ធសឹងជាបញ្ញវន្ត ជាន់ខ្ពស់ប្រចាំ ព្រះរាជាណាចក្រកម្ពុជាសម្រាប់ប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ។

 

បណ្ឌិតសភាចារ្យ             សោម សុមុនី      ជំនាញ អក្សរសាស្ត្រ                     ប្រធាន

បណ្ឌិតសភាចារ្យ             ស៊ុំ ឈុំប៊ុន          ជំនាញ អក្សរសាស្ត្រ                     អនុប្រធាន

សាស្ត្រាចារ្យបណ្ឌិត          ជ័យ សារិន         ជំនាញ សេដ្ឋកិច្ច និងអភិវឌ្ឍន៍       អនុប្រធាន

 

បណ្ឌិតសភាចារ្យ             រស់ ចន្ត្រាបុត្រ     ជំនាញ វិទ្យាសាស្ត្រនយោបាយ            សមាជិក

សាស្ត្រាចារ្យបណ្ឌិត          សំ នារី               ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម            សមាជិក

សាស្ត្រាចារ្យបណ្ឌិត          អិម វិបុល           ជំនាញ នីតិសាស្ត្រ                       សមាជិក

សាស្ត្រាចារ្យបណ្ឌិត          ស៊ូ វាសនា          ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម            លេខាធិការ