KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

សេចក្តីផ្តើម

        មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មានកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើឯកទេសពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមាន០៣ដេប៉ាតឺម៉ង់ ១-ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តកុំព្យូទ័រ មានឯកទេស វិទ្យាសាស្រ្តកុំព្យូទ័រ ២-ដេប៉ាតឺម៉ង់បច្ចេកវិទ្យាព័ត៌មាន មានឯកទេស បច្ចេកវិទ្យាព័ត៌មាន- គ្រប់គ្រងបណ្តាញ និងប្រព័ន្ធកុំព្យូទ័រ ៣-ដេប៉ាតឺម៉ង់ស្ថាបត្យកម្ម និងវិស្វកម្ម មាន​ឯកទេស វិស្វកម្មអគ្គិសនី និងអេឡិច-   ត្រូនិក។ ជាមួយកំណើនសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំបានគូសបញ្ជាក់អំពីការចូលរួមពីវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា យ៉ាងខ្លាំងក្លាទៅក្នុងការងារស្នូលនៃការរីកចម្រើនដ៏ធំនេះ។ យោងផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ២០២៣-២០២៧ ដែលបានកំណត់ប្រាំយុទ្ធសាស្រ្តជាគោលមាន អភិបាលកិច្ច រៀន និងបង្រៀន ស្រាវជ្រាវ អភិវឌ្ឍន៍ស្ថាប័ន និងការងារនិស្សិត។ ស្ថិតក្នុងតួនាទីអភិវឌ្ឍន៍ធនធានវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានពង្រឹងការងាររបស់ខ្លួនដើម្បីធានាឱ្យបានការអប់រំដោយប្រសិទ្ធភាពខ្ពស់ឈរលើទីផ្សារប្រកួតប្រជែងមួយនៅក្នុងតំបន់ និងអន្តរជាតិ។

        ជាមួយនឹងភាពទទួលខុសត្រូវខ្ពស់របស់ខ្លួន មហាវិទ្យាល័យនឹងប្រើប្រាស់មធ្យោបាយ និងលទ្ធភាពខ្ពស់ធ្វើយ៉ាងណាបំពេញឱ្យបានតាម ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ និងគោលដៅខាងក្រោម។

ចក្ខុវិស័យ

          ពង្រឹងតួនាទីបណ្តុះបណ្តាល និងស្រាវជ្រាវ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការរីកចម្រើននាពេលអនាគត។

បេសកកម្ម

        ដើម្បីផ្តល់ការអប់រំដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ឧស្សាហកម្ម នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

គុណតម្លៃ

លើកកម្ពស់វិស័យបច្ចេកវិទ្យាប្រកបដោយគុណភាព និងគោរពវិជ្ជាជីវៈ។

គោលដៅ

        ឈរលើគោលការណ៍បណ្តុះបណ្តាល និងការគ្រប់គ្រងរបស់សាកលវិទ្យាល័យ ដោយផ្អែកលើវិស័យបច្ចេកវិទ្យា គឺធានាឱ្យបាននូវទំនើបកម្ម កម្មវិធីសិក្សា សម្ភារៈរូបវន្តស្របតាមស្តង់ដា បង្កើនកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការការស្រាវជ្រាវ។