ទូកពឹងច្រវាការសិក្សាពឹងលើការស្រាវជ្រាវដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ដជំរុញការសិក្សាស្រាវជ្រាវដល់និស្សិតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត នាព្រឹកថ្ងៃសុក្រ ១ កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកភួន វណ្ណៈ ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យសង្គមសាស្រ្ដ និងសេដ្ឋកិច្ច រួមទាំងក្រុមការងាររបស់មហាវិទ្យាល័យសាមីទាំងពីរ បាននាំយកសៀវភៅសម្រាប់អាន E-Textbook ចំនួន ៦៤ក្បាល ដែលពាក់ព័ន្ធទៅនឹងជំនាញសិក្សារបស់និស្សិតយកទៅប្រគល់ជូន កញ្ញាកែវ សាវី ប្រធានបណ្ណាល័យ នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។
២៩ កក្កដា ២០២២