ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២០២២ ត្រូវថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយលោក ថេត កក្កដា អនុប្រធានដេប៉ាតឺម៉ង់ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ បានដឹកនាំនិស្សិត ឆ្នាំទី១ ឆមាសទី១ ជំនាន់ទី២៥ ចុះទស្សនកិច្ចសិក្សានៅព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សាស្វែងយល់អំពីតួនាទី និងប្រព្រឹត្តទៅនៃព្រឹទ្ធសភាពជាតិនៃកម្ពុជា។