KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

ជំនាញ អភិវឌ្ឍន៍សហគមន៍

 

សេចក្តីផ្តើម

ជំនាញអភិវឌ្ឍន៍សហគមន៍ គឺជាជំនាញដ៏សំខាន់មួយនៅក្នុងដេប៉ាតឺម៉ង់សង្គមសាស្រ្ត នៃមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច កម្មវិធីសិក្សាក្នុងជំនាញនេះត្រូវបានរៀបចំ និងបង្កើតឡើងដាក់ឱ្យនិស្សិតសិក្សាក្នុងគោលបំណង អភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គមលើវិស័យដែលពាក់ព័ន្ធនានាដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អស្តង់ដានៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខមាភាពរបស់ពួកគេជាដើម។ ក្រៅពីនេះការអភិវឌ្ឍសហគមន៍ គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងដែលប្រមូលផ្តោតទៅលើការជួយដល់ជនក្រីក្រ ភាពគ្មានការងារធ្វើ ការគ្រប់គ្រង និងអភិវឌ្ឍន៍លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ សង្គមវប្បធម៌ របៀបរបប និងការផ្លាស់ប្តូរនៃការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់សហគមន៍ជនបទដាច់ស្រយាល។ និស្សិតសិក្សាក្នុងជំនាញនេះនឹងទទួលបានចំណេះដឹង ភាពជាអ្នកដឹកនាំសហគមន៍ ការអភិវឌ្ឍគោលនយោបាយ និងការអភិវឌ្ឍគម្រោង ក៏ដូចជាការគៀគរធនធានសម្រាប់អភិវឌ្ឍសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយចីរភាព។ ជាទូទៅបណ្តាញសហគមន៍តាមមូលដ្ឋានត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងបញ្ហាណាមួយ នៅក្នុងតំបន់ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍលើដំណើរការវិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងសង្គម។ ទទ្ទឹមពេលជាមួយគ្នានេះផងដែរ ជំនាញអភិឌ្ឍសហគមន៍ គឺជា ជំនាញស្នូលដ៏ចាំបាច់ ដែលជួយបំណិនលើជំនាញវិជ្ជាជីវៈរបស់អ្នកសិក្សាឱ្យកាន់តែស៊ីជម្រៅ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសតាមរយៈការដោះស្រាយនូវបញ្ហាប្រឈម ផលប៉ះពាល់ និងការកាត់បន្ថយភាពអសកម្មខាងផ្នែកប្រតិបត្តិចំពោះវិស័យដែលពាក់ព័ន្ធរបស់អង្គភាព និងសង្គម។  ក្នុងនោះតាមរយៈទ្រឹស្តី ដែលបានសិក្សាក្នុងថ្នាក់ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែងធ្វើឱ្យនិស្សិតនឹងកាន់តែយល់ដឹងច្បាស់អំពីតួនាទីរបស់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធជាច្រើនទៀតដែលជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ។

គោលបំណង

កម្មវិធីអប់រំបរិញ្ញាបត្រ អភិវឌ្ឍន៍សហគមន៍ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹងអំពី គោលគំនិត និងទ្រឹស្តី ជាច្រើនសម្រាប់ការអភិវឌ្ឍសហគមន៍ រួមទាំងការកសាងសង្គមដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត, បង្កើតការយល់ដឹងយ៉ាងទូលំទូលាយ លើការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តភាព សេដ្ឋកិច្ច សង្គម បរិស្ថាន នយោបាយ និងវប្បធម៌  ព្រមទាំងការចូលរួមធ្វើផែនការសហគមន៍រួមបញ្ចូលគ្នា, យល់ដឹងពីដែនកំណត់ទៅលើ ចំណេះដឹងផ្ទាល់ខ្លួនតាមរយៈ ការទទួលស្គាល់ជម្រៅ និងទំហំនៃ បរិបទវប្បធម៌ប្រវត្តិសាស្រ្ត នយោបាយ ភូមិសាស្រ្តទាក់ទងទៅនឹងទីក្រុង ជនបទ និងសហគមន៍ជនជាតិដើមភាគតិច, យល់ដឹងពីសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍អភិវឌ្ឍសេដ្ឋកិច្ច និងការអនុវត្តសម្រាប់អាជីវកម្មសហគមន៍, ផ្តល់ចំណេះដឹង ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយឯកជន និងដៃគូអភិវឌ្ឍន៍នានា, បង្កើតការយល់ដឹងកាន់តែស៊ីជម្រៅអំពី ការប្រតិបត្តិការផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចជា ការងារឥណទានសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ ការបណ្តុះបណ្តាលបំណិនជីវិត និងការរកទីផ្សារសម្រាប់ផលិតផល  ជនបទ ។ល។ មានចំណេះជំនាញ ក្នុងការជួយអភិវឌ្ឍន៍សហគមន៍ ដូចជាការចូលរួមអប់រំប្រជាពលរដ្ឋលើផ្នែក ថែទាំសុខភាព ការប្រើប្រាស់ទឹកស្អាត  អនាម័យ  ការអប់រំក្រៅប្រព័ន្ធ  សកម្មភាពសប្បុរសធម៌ចំពោះជនពិការ ស្រ្តីមេម៉ាយ  ចាស់ជរា កុមារកំព្រារ និងអ្នកផ្ទុកមេរោគអេដស៍ ជាដើម, ផ្តល់ចំណេះដឹងដល់និស្សិតនូវការអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ក្នុងបំណងរក្សាអត្តសញ្ញាណកម្ម, ប្រពៃណី និងវប្បធម៌ល្អផូរផង់ របស់ជនជាតិដើមភាគតិច។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ​ខេម​រវិទ្យា​3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 ​គណិត​វិទ្យា​ធុរ​កិច្ច​អនុវត្តន៍3
​ភាសា​អង់គ្លេស​ស្នូល3 ​មូល​ដ្ឋាន​គ្រឹះ​ម៉ាឃីទីង​3
​លំ​នាំ​ដើម​នៃ​អាជីវកម្ម​3 ​ភាសា​អង់​គ្លេស​ស្នូល​ (១-ខ)3
​ទ្រឹស្ដី​សេដ្ឋកិច្ច​3 ​មូល​ដ្ឋាន​គ្រឹះ​គណនេយ្យ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
​ឥរិយាបថ​អង្គភាព​3 ម៉ាក្រូសេដ្ឋកិច្ច3
បញ្ហាសេដ្ឋកិច្ចសង្គម (១)3 នីតិពាណិជ្ជកម្ម3
មីក្រូសេដ្ឋកិច្ច3 បញ្ហាសេដ្ឋកិច្ចសង្គម (២)3
គណនេយ្យហិរញ្ញវត្ថុ3 លំនាំដើមនៃការអភិវឌ្ឍសហគមន៍3
ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (១-ក)3 ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (១-ខ)3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
នីតិការងារ3 ហិរញ្ញវត្ថុសារធារណៈ3
សហគ្រិនភាព3 ការគ្រប់គ្រងធនធានមនុស្ស3
ការគ្រប់គ្រងអន្តរវប្បធម៌3 សេដ្ឋកិច្ចរីកចម្រើន3
សេដ្ឋកិច្ចភិវឌ្ឍន៍3 ច្បាប់សិទ្ធិមនុស្ស3
ភាសាអង់គ្លេសសម្រាប់ការអភិវឌ្ឍសហគមន៍3 វិធីសាស្រ្តស្រាវជ្រាវសង្គម3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ការគ្រប់គ្រងគម្រោង3 សេដ្ឋកិច្ចបរិស្ថាន3
ការវិភាគសេដ្ឋកិច្ចកម្ពុជា3 អភិបាលកិច្ចល្អ3
សេដ្ឋកិច្ចសម្រាប់កសិកម្ម3 ភាពជាអ្នកដឹកនាំសហគមន៍3
ភាពក្រីក្រ និងការអភិវឌ្ឍដោយនិរន្ដរភាព3 ការគ្រប់គ្រងសហប្រតិបត្ដិការ3
សហប្រតិបត្ដិការ: ទ្រឹស្ដី និងការអនុវត្ត3 សិ្ថតិអនុវត្ថន៍ (SPSS)3

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្រ អភិវឌ្ឍន៍សមាគមន៍ អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារដូចខាងក្រោម៖

  • សាស្រ្តាចារ្យបង្រៀន ជំនាញអភិវឌ្ឍន៍សហគមន៍ តាមគ្រឹះស្ថានឧត្តមសិក្សានានា
  • ឱកាសបង្កើតអាជីវកម្មផ្ទាល់ខ្លួន (សហគ្រិន)
  • មន្រ្តីរាជការក្នុងស្ថាប័នរដ្ឋ ពាក់ព័ន្ធទៅនឹងជំនាញអភិវឌ្ឍន៍សហគមន៍
  • នាយកគម្រោងកម្មវិធីរបស់សមាគម ឬ អង្គការ
  • អ្នកគ្រប់គ្រង និងសម្របសម្រួលគម្រោងកម្មវិធីអភិវឌ្ឍន៍
  • អ្នកគ្រប់គ្រងគម្រោង និងមូលនិធិ
  • អ្នកប្រឹក្សាកម្មវិធីអភិវឌ្ឍន៍សហគមន៍
  • ប្រធានការិយាល័យ / ផ្នែកពាក់ព័ន្ធទៅនឹងជំនាញអភិវឌ្ឍន៍សហគមន៍
  • ភ្នាក់ងារអភិវឌ្ឍន៍ទីក្រុង និងជនបទ
  • មន្រ្តីផ្នែកសុខមាលភាពសហគមន៍
  • អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍន៍សហគមន៍
  • នាយក ឬប្រធានអភិវឌ្ឍន៍ភាពជាដៃគូសហគមន៍
  • មន្ត្រីអភិរក្សវប្បធម៌ និងសហគមន៍ ។

 

សេចក្តីផ្តើម

ជំនាញអភិវឌ្ឍន៍សហគមន៍ គឺជាជំនាញដ៏សំខាន់មួយនៅក្នុងដេប៉ាតឺម៉ង់សង្គមសាស្រ្ត នៃមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច កម្មវិធីសិក្សាក្នុងជំនាញនេះត្រូវបានរៀបចំ និងបង្កើតឡើងដាក់ឱ្យនិស្សិតសិក្សាក្នុងគោលបំណង អភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គមលើវិស័យដែលពាក់ព័ន្ធនានាដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អស្តង់ដានៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខមាភាពរបស់ពួកគេជាដើម។ ក្រៅពីនេះការអភិវឌ្ឍសហគមន៍ គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងដែលប្រមូលផ្តោតទៅលើការជួយដល់ជនក្រីក្រ ភាពគ្មានការងារធ្វើ ការគ្រប់គ្រង និងអភិវឌ្ឍន៍លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ សង្គមវប្បធម៌ របៀបរបប និងការផ្លាស់ប្តូរនៃការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់សហគមន៍ជនបទដាច់ស្រយាល។ និស្សិតសិក្សាក្នុងជំនាញនេះនឹងទទួលបានចំណេះដឹង ភាពជាអ្នកដឹកនាំសហគមន៍ ការអភិវឌ្ឍគោលនយោបាយ និងការអភិវឌ្ឍគម្រោង ក៏ដូចជាការគៀគរធនធានសម្រាប់អភិវឌ្ឍសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយចីរភាព។ ជាទូទៅបណ្តាញសហគមន៍តាមមូលដ្ឋានត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងបញ្ហាណាមួយ នៅក្នុងតំបន់ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍលើដំណើរការវិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងសង្គម។ ទទ្ទឹមពេលជាមួយគ្នានេះផងដែរ ជំនាញអភិឌ្ឍសហគមន៍ គឺជា ជំនាញស្នូលដ៏ចាំបាច់ ដែលជួយបំណិនលើជំនាញវិជ្ជាជីវៈរបស់អ្នកសិក្សាឱ្យកាន់តែស៊ីជម្រៅ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសតាមរយៈការដោះស្រាយនូវបញ្ហាប្រឈម ផលប៉ះពាល់ និងការកាត់បន្ថយភាពអសកម្មខាងផ្នែកប្រតិបត្តិចំពោះវិស័យដែលពាក់ព័ន្ធរបស់អង្គភាព និងសង្គម។  ក្នុងនោះតាមរយៈទ្រឹស្តី ដែលបានសិក្សាក្នុងថ្នាក់ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែងធ្វើឱ្យនិស្សិតនឹងកាន់តែយល់ដឹងច្បាស់អំពីតួនាទីរបស់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធជាច្រើនទៀតដែលជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ។

គោលបំណង

កម្មវិធីអប់រំបរិញ្ញាបត្រ អភិវឌ្ឍន៍សហគមន៍ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹងអំពី គោលគំនិត និងទ្រឹស្តី ជាច្រើនសម្រាប់ការអភិវឌ្ឍសហគមន៍ រួមទាំងការកសាងសង្គមដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត, បង្កើតការយល់ដឹងយ៉ាងទូលំទូលាយ លើការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តភាព សេដ្ឋកិច្ច សង្គម បរិស្ថាន នយោបាយ និងវប្បធម៌  ព្រមទាំងការចូលរួមធ្វើផែនការសហគមន៍រួមបញ្ចូលគ្នា, យល់ដឹងពីដែនកំណត់ទៅលើ ចំណេះដឹងផ្ទាល់ខ្លួនតាមរយៈ ការទទួលស្គាល់ជម្រៅ និងទំហំនៃ បរិបទវប្បធម៌ប្រវត្តិសាស្រ្ត នយោបាយ ភូមិសាស្រ្តទាក់ទងទៅនឹងទីក្រុង ជនបទ និងសហគមន៍ជនជាតិដើមភាគតិច, យល់ដឹងពីសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍អភិវឌ្ឍសេដ្ឋកិច្ច និងការអនុវត្តសម្រាប់អាជីវកម្មសហគមន៍, ផ្តល់ចំណេះដឹង ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយឯកជន និងដៃគូអភិវឌ្ឍន៍នានា, បង្កើតការយល់ដឹងកាន់តែស៊ីជម្រៅអំពី ការប្រតិបត្តិការផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចជា ការងារឥណទានសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ ការបណ្តុះបណ្តាលបំណិនជីវិត និងការរកទីផ្សារសម្រាប់ផលិតផល  ជនបទ ។ល។ មានចំណេះជំនាញ ក្នុងការជួយអភិវឌ្ឍន៍សហគមន៍ ដូចជាការចូលរួមអប់រំប្រជាពលរដ្ឋលើផ្នែក ថែទាំសុខភាព ការប្រើប្រាស់ទឹកស្អាត  អនាម័យ  ការអប់រំក្រៅប្រព័ន្ធ  សកម្មភាពសប្បុរសធម៌ចំពោះជនពិការ ស្រ្តីមេម៉ាយ  ចាស់ជរា កុមារកំព្រារ និងអ្នកផ្ទុកមេរោគអេដស៍ ជាដើម, ផ្តល់ចំណេះដឹងដល់និស្សិតនូវការអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ក្នុងបំណងរក្សាអត្តសញ្ញាណកម្ម, ប្រពៃណី និងវប្បធម៌ល្អផូរផង់ របស់ជនជាតិដើមភាគតិច។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ការគ្រប់គ្រងការរិយាល័យ3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 ​គណិត​វិទ្យា​ធុរ​កិច្ច​អនុវត្តន៍3
​ភាសា​អង់គ្លេស​ស្នូល3 ​មូល​ដ្ឋាន​គ្រឹះ​ម៉ាឃីទីង​3
​លំ​នាំ​ដើម​នៃ​អាជីវកម្ម​3 ​ភាសា​អង់​គ្លេស​ស្នូល​ (១-ខ)3
​ទ្រឹស្ដី​សេដ្ឋកិច្ច​3 ​មូល​ដ្ឋាន​គ្រឹះ​គណនេយ្យ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឥរិយាបថអង្គភាព3 ម៉ាក្រូសេដ្ឋកិច្ច3
បញ្ហាសេដ្ឋកិច្ចសង្គម (១)3 នីតិពាណិជ្ជកម្ម3
​មីក្រូ​សេដ្ឋកិច្ច​3 បញ្ហាសេដ្ឋកិច្ចសង្គម (២)3
គណនេយ្យហិរញ្ញវត្ថុ3 លំនាំដើមនៃការអភិវឌ្ឍសហគមន៍3
ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (១-ក)3 ​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​ (១-ខ)3

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្ររងលើជំនាញ អភិវឌ្ឍន៍សមាគមន៍ អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារដូចខាងក្រោម៖

  • ឱកាសបង្កើតអាជីវកម្មផ្ទាល់ខ្លួន (សហគ្រិន)
  • ជំនួយការប្រធានការិយាល័យ / ផ្នែកពាក់ព័ន្ធទៅនឹងជំនាញអភិវឌ្ឍន៍សហគមន៍
  • ជំនួយការភ្នាក់ងារអភិវឌ្ឍន៍ទីក្រុង និងជនបទ
  • ជំនួយការផ្នែកសុខមាលភាពសហគមន៍
  • ជំនួយការអ្នកសម្របសម្រួលផ្នែកអភិវឌ្ឍន៍សហគមន៍ ។