សាលាក្រោយឧត្ដម នឹងអភិវឌ្ឍន៍ខ្លួនយ៉ាងសកម្ម ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់សាកលវិទ្យាល័យ ជាពិសេស ដើរតួនាទីថ្នាលបណ្ដុះបណ្ដាលធនធានបញ្ញាជនជាន់ខ្ពស់របស់ជាតិប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឈានទៅរកឧត្ដមភាពដណ្ដើមឈ្នះក្នុងកម្រិតជាតិ និងអន្តរជាតិ។
ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ខ្លួន សាលាក្រោយឧត្ដម បានសម្រិតសម្រាំងនូវសាស្រ្តាចារ្យ ដែលមានចំណេះដឹងជ្រៅជ្រះ ផ្នែកច្បាប់ និងសង្គម ដែលកំពុងប្រកបវិជ្ជាជីវៈ ជាសាស្រ្តាចារ្យអាជីពនៅ តាមគ្រឹះស្ថានសិក្សាអប់រំ ជាមេធាវី ជាចៅក្រម ព្រះរាជអាជ្ញា ជាមន្រ្តីរាជការ កាន់មុខដំណែងសំខាន់ៗនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាបុគ្គលិកជាន់ខ្ពស់ ដែលកំពុងបម្រើការនៅតាមក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ ជាមួយគ្នានោះ អ្នកជំនាញកជាតិ និងអន្តរជាតិផ្នែកច្បាប់ ក៏ត្រូវបានអញ្ជើញឱ្យមកចូលរួមផ្តល់ចំណេះដឹង និងបទពិសោធន៍ដល់ និស្សិតថែមទៀត។
កម្មវិធីសិក្សាដែលរៀបចំដោយសាលាក្រោយឧត្ដម គឺផ្តើមចេញពីការមើលឃើញ នូវភាពចាំបាច់ និងតម្រូវការជាអាទិភាពនានា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមនីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ច ដោយពឹងផ្អែកទៅលើចំណេះដឹង។ កិច្ចការដ៏សំខាន់នេះ គឺបានមកពីការចូលរួមរៀបចំដោយសាស្រ្តាចារ្យជំនាញ និងបុគ្គលិកជាន់ខ្ពស់ដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍កម្មវិធីអប់រំ នៅថ្នាក់ក្រោយឧត្ដមសិក្សា ហើយត្រូវបានសម្រិតសម្រាំង និងធ្វើបច្ចុប្បន្នភាពជាប្រចាំដើម្បីស្របទៅតាមនិន្នាការតបន់ និងអន្តរជាតិ។ ជំនាញដែលនិស្សិតទទួលបានពីកម្មវិធីអប់រំនេះនឹងផ្តល់ឱ្យពួកគេនូវជំនាញ នីតិសាស្រ្ត។
ឆ្នាំទី 1 | |||
---|---|---|---|
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ឆ្នាំទី 2 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ឆ្នាំទី 3 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ឆ្នាំទី 4 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ក្រោយពីទទួលបានបរិញ្ញាបត្រនីតិសាស្ដ្រ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖
ឆ្នាំទី 1 | |||
---|---|---|---|
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ឆ្នាំទី 2 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |