វិស័យទំនាក់ទំនងអន្តរជាតិ(IR) បាននិងកំពុងតែមានសារៈសំខាន់យ៉ាងខ្លាំងក្លា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ដែលត្រូវបានជំរុញដោយសមាហរណកម្មអាស៊ាននៅក្នុងឆ្នាំ ២០១៥ ប៉ុន្តែថែមទាំងជាសាកលផងដែរ ដោយសារតែមានតម្រូវការនៃការយល់ដឹងឱ្យបានប្រសើរឡើងអំពីរបៀប និងមូលហេតុដែលរដ្ឋអន្តរកម្ម បានក្លាយជាភាពចាំបាច់ខ្ពស់។ សារៈសំខាន់នៃទំនាក់ទំនងអន្តរជាតិ ត្រូវបានជំរុញដោយកត្តាសកលមួយចំនួន ទោះជាក្នុងកម្រិតតូចឬធំក៏ដោយ តែងមានឥទ្ធិពលលើអាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា ដូចជា៖ សកលភាវូបនីយកម្ម ការពឹងពាក់គ្នាទៅវិញទៅមក លំហូរនៃមូលធន កម្លាំងពលកម្ម សិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ និងមួយចំនួនទៀត។ បញ្ហាបែបនេះ ភាគច្រើនជាបញ្ហាសកល ដូចនេះ ពួកគេមិនអាចចាត់ទុកថាជាការងារឯករាជ្យបានទេ។ តម្រូវការក្នុងការផលិតធនធានមនុស្ស ប្រកបដោយគុណភាព ដែលអាចយល់អំពីអន្តរកម្មបែបនេះ ក្នុងស្ថាប័នរដ្ឋកាន់តែមានសារៈសំខាន់។ នៅពីក្រោយវិស័យនីមួយៗនៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិ គោលបំណងគឺដើម្បីនាំមកនូវការអភិវឌ្ឍ និងធ្វើឱ្យប្រទេសពាក់ព័ន្ធនីមួយៗ នៅក្នុងបាតុភូតការងារប្រតិបត្តិនៃតំបន់ និងសកលភាវូបនីយកម្ម។ កិច្ចការនេះនៅតែមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។ អាស៊ានគឺជាប្លុកក្នុងតំបន់ដ៏ធំបំផុតមួយរបស់ពិភពលោក ជាមួយនឹងសេដ្ឋកិច្ចឧស្សាហកម្មថ្មីៗ ដែលបានក្លាយជាសេដ្ឋកិច្ចពិភពលោករួម ដូចជាសិង្ហបុរី បូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀតក្នុងដំណើរការពង្រីកសេដ្ឋកិច្ចរបស់ពួកគេ។ សរុបមក វានឹងធ្វើឱ្យអាស៊ានក្លាយជាតួអង្គសំខាន់ក្នុងតំបន់នាពេលខាងមុខ។
ជំនាញទំនាក់ទំនងអន្តរជាតិនេះ ជួយឱ្យនិស្សិតស្គាល់នយោបាយនៃពិភពលោកដ៏ស្មុគស្មាញ ប៉ុន្តែជាពិភពលោកគួរឱ្យចាប់ចិត្ត រួមទាំងផ្តល់ឱ្យពួកគាត់នូវឧបករណ៍ជាសារវន្ត សម្រាប់ការស្វែងយល់ និងការវិភាគ។ នៅក្នុងពិភពដែលពឹងផ្អែកកាន់តែខ្លាំងលើប្រជាជាតិ និងអង្គការអន្តរជាតិនានា ចំណេះដឹងបែបហ្នឹង មានសារៈសំខាន់សម្រាប់ការងារដំបូងៗបែបអន្តរជាតិច្រើនទម្រង់ ទាំងក្នុងនិងក្រៅពិភពទំនាក់ទំនងអន្តរជាតិនេះ រួមទាំងសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនផងដែរ ដែលជាផ្នែកមួយនៃការអប់រំផ្នែកសង្គម។ ជាជាងចាប់យកជំនាញសិក្សាមួយដែលផ្តើមដោយភាពមិនច្បាស់លាស់ លើទម្រង់ផ្សេងៗគ្នានៃកិច្ចការពិភពលោក ការចាប់យកជំនាញទំនាក់ទំនងអន្តរជាតិនេះ ពាក់ព័ន្ធយ៉ាងពេញលេញទៅលើទម្លាប់នៃការវិភាគ បែបអប់រំកម្រិតឧត្តម របស់វិស័យទំនាក់ទំនងអន្តរជាតិ។ និស្សិតនឹងទទួលបានក្តីសង្ឃឹមខ្ពស់ ទៅក្នុងការយល់ដឹងរបស់ខ្លួននៃកិច្ចការពិភពលោក បែបស៊ីជម្រៅ និងហ្មត់ចត់។
បរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិ ត្រូវបានរៀបចំឡើង ដើម្បីបំពេញវត្ថុបំណងដូចខាងក្រោម៖
បរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិ គឺជាកម្មវិធីសិក្សាពេញម៉ោង ដែលរយៈពេលបួនឆ្នាំ។ ឆ្នាំសិក្សានីមួយៗ ត្រូវបានបែងចែកទៅជាពីរឆមាស ដែលឆមាសនីមួយៗមានរយៈពេលដប់ប្រាំសប្តាហ៍ ហើយត្រូវបានវាយតម្លៃជា ៣ ឬ ៤.៥ ក្រេឌីតតាមឆមាស។ សម្រាប់មួយឆមាសដែលមាន ៣ ក្រេឌីត មានរយៈពេលសិក្សា ៤៥ ម៉ោង រីឯមួយឆមាសដែលមាន ៤.៥ ក្រេឌីត មានរយៈពេលសិក្សា ៦៧.៥ ម៉ោង។ ការវាយតម្លៃនឹងធ្វើឡើងនៅចុងបញ្ចប់នៃឆមាសនីមួយៗ។ និស្សិតដែលសិក្សាបានពេញលេក្នុង១ ឆមាស នឹងទទួលបាន ៣ ក្រេឌីត។
ដូចនេះ
និស្សិតដែលបានបញ្ចប់ បរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិ មានឱកាសស្វែងរកឱកាសការងារច្រើនប្រភេទ ស្ទើរគ្រប់វិស័យ។ ពួកគេអាចធ្វើការនៅក្នុងទីភ្នាក់ងាររបស់រដ្ឋាភិបាល អង្គការមិនរកប្រាក់ចំណេញ សាជីវកម្មអន្តរជាតិ និងបេសកកម្មការទូត។ មុខតំណែងរួមមាន តួនាទីទាំងឡាយក្នុងការវិភាគគោលនយោបាយ ការអភិវឌ្ឍន៍អន្តរជាតិ ការតស៊ូមតិសិទ្ធិមនុស្ស និងយុទ្ធសាស្ត្រអាជីវកម្មសកល។ ដោយអត្ថប្រយោជន៍នៃកម្រិតបរិញ្ញាបត្រនេះ ទទួលបានលើសពីការរំពឹងទុកនៃការទទួលបានត្រឹមតែការងារ នាំឱ្យនិស្សិតទទួលបានជំនាញត្រិះរិះក្នុងការស្រាវជ្រាវ ជំនាញវិភាគ និងការប្រាស្រ័យទាក់ទងឆ្លងវប្បធម៌ ដែលជាជំនាញមិនអាចខ្វះបាននៅក្នុងពិភពទំនាក់ទំនងគ្នា សព្វថ្ងៃនេះ។ កម្មវិធីសិក្សា ភាគច្រើនមានបញ្ចូលការចុះកម្មសិក្សា និងឱកាសបង្កើតបណ្តាញ ដែលជាការផ្តល់បទពិសោធន៍ជាក់ស្តែង និងទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ ដែលនាំឱ្យលទ្ធភាពទទួលបានការងារធ្វើរបស់ពួកគេ មានកម្រិតខ្ពស់។ ជាការបន្ថែម កម្មវិធីសិក្សានេះ ជួយចម្រើនការយល់ដឹងឱ្យបានស៊ីជម្រៅទៅលើបញ្ហាសកល ដោយបំពាក់បំប៉ននិស្សិតជ័យលាភី តាមរយៈការទាញឱ្យចូលពាក់ព័ន្ធជាមួយពិភាក្សាបែបបណ្តុះពុទ្ធិ អំពីគោលនយោបាយអន្តរជាតិ និងទំនាក់ទំនងអន្តរជាតិ។ ការអប់រំដ៏គ្រប់ជ្រុងជ្រោយនេះ មិនត្រឹមតែដឹកនាំនិស្សិតឱ្យទទួលបានការងារភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាកម្រិតខ្ពស់ ឬតួនាទីឯកទេសក្នុងវិស័យដូចជាការទូត ច្បាប់អន្តរជាតិ និងសន្តិសុខសាកល។
វិស័យទំនាក់ទំនងអន្តរជាតិ(IR) បាននិងកំពុងតែមានសារៈសំខាន់យ៉ាងខ្លាំងក្លា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ដែលត្រូវបានជំរុញដោយសមាហរណកម្មអាស៊ាននៅក្នុងឆ្នាំ ២០១៥ ប៉ុន្តែថែមទាំងជាសាកលផងដែរ ដោយសារតែមានតម្រូវការនៃការយល់ដឹងឱ្យបានប្រសើរឡើងអំពីរបៀប និងមូលហេតុដែលរដ្ឋអន្តរកម្ម បានក្លាយជាភាពចាំបាច់ខ្ពស់។ សារៈសំខាន់នៃទំនាក់ទំនងអន្តរជាតិ ត្រូវបានជំរុញដោយកត្តាសកលមួយចំនួន ទោះជាក្នុងកម្រិតតូចឬធំក៏ដោយ តែងមានឥទ្ធិពលលើអាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា ដូចជា៖ សកលភាវូបនីយកម្ម ការពឹងពាក់គ្នាទៅវិញទៅមក លំហូរនៃមូលធន កម្លាំងពលកម្ម សិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ និងមួយចំនួនទៀត។ បញ្ហាបែបនេះ ភាគច្រើនជាបញ្ហាសកល ដូចនេះ ពួកគេមិនអាចចាត់ទុកថាជាការងារឯករាជ្យបានទេ។ តម្រូវការក្នុងការផលិតធនធានមនុស្ស ប្រកបដោយគុណភាព ដែលអាចយល់អំពីអន្តរកម្មបែបនេះ ក្នុងស្ថាប័នរដ្ឋកាន់តែមានសារៈសំខាន់។ នៅពីក្រោយវិស័យនីមួយៗនៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិ គោលបំណងគឺដើម្បីនាំមកនូវការអភិវឌ្ឍ និងធ្វើឱ្យប្រទេសពាក់ព័ន្ធនីមួយៗ នៅក្នុងបាតុភូតការងារប្រតិបត្តិនៃតំបន់ និងសកលភាវូបនីយកម្ម។ កិច្ចការនេះនៅតែមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។ អាស៊ានគឺជាប្លុកក្នុងតំបន់ដ៏ធំបំផុតមួយរបស់ពិភពលោក ជាមួយនឹងសេដ្ឋកិច្ចឧស្សាហកម្មថ្មីៗ ដែលបានក្លាយជាសេដ្ឋកិច្ចពិភពលោករួម ដូចជាសិង្ហបុរី បូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀតក្នុងដំណើរការពង្រីកសេដ្ឋកិច្ចរបស់ពួកគេ។ សរុបមក វានឹងធ្វើឱ្យអាស៊ានក្លាយជាតួអង្គសំខាន់ក្នុងតំបន់នាពេលខាងមុខ។
ជំនាញទំនាក់ទំនងអន្តរជាតិនេះ ជួយឱ្យនិស្សិតស្គាល់នយោបាយនៃពិភពលោកដ៏ស្មុគស្មាញ ប៉ុន្តែជាពិភពលោកគួរឱ្យចាប់ចិត្ត រួមទាំងផ្តល់ឱ្យពួកគាត់នូវឧបករណ៍ជាសារវន្ត សម្រាប់ការស្វែងយល់ និងការវិភាគ។ នៅក្នុងពិភពដែលពឹងផ្អែកកាន់តែខ្លាំងលើប្រជាជាតិ និងអង្គការអន្តរជាតិនានា ចំណេះដឹងបែបហ្នឹង មានសារៈសំខាន់សម្រាប់ការងារដំបូងៗបែបអន្តរជាតិច្រើនទម្រង់ ទាំងក្នុងនិងក្រៅពិភពទំនាក់ទំនងអន្តរជាតិនេះ រួមទាំងសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនផងដែរ ដែលជាផ្នែកមួយនៃការអប់រំផ្នែកសង្គម។ ជាជាងចាប់យកជំនាញសិក្សាមួយដែលផ្តើមដោយភាពមិនច្បាស់លាស់ លើទម្រង់ផ្សេងៗគ្នានៃកិច្ចការពិភពលោក ការចាប់យកជំនាញទំនាក់ទំនងអន្តរជាតិនេះ ពាក់ព័ន្ធយ៉ាងពេញលេញទៅលើទម្លាប់នៃការវិភាគ បែបអប់រំកម្រិតឧត្តម របស់វិស័យទំនាក់ទំនងអន្តរជាតិ។ និស្សិតនឹងទទួលបានក្តីសង្ឃឹមខ្ពស់ ទៅក្នុងការយល់ដឹងរបស់ខ្លួននៃកិច្ចការពិភពលោក បែបស៊ីជម្រៅ និងហ្មត់ចត់។
បរិញ្ញាបត្ររង ជំនាញទំនាក់ទំនងអន្តរជាតិ ត្រូវបានរៀបចំឡើង ដើម្បីបំពេញវត្ថុបំណងដូចខាងក្រោម៖
បរិញ្ញាបត្ររង ជំនាញទំនាក់ទំនងអន្តរជាតិ គឺជាកម្មវិធីសិក្សាពេញម៉ោង ដែលរយៈពេលបួនឆ្នាំ។ ឆ្នាំសិក្សានីមួយៗ ត្រូវបានបែងចែកទៅជាពីរឆមាស ដែលឆមាសនីមួយៗមានរយៈពេលដប់ប្រាំសប្តាហ៍ ហើយត្រូវបានវាយតម្លៃជា ៣ ឬ ៤.៥ ក្រេឌីតតាមឆមាស។ សម្រាប់មួយឆមាសដែលមាន ៣ ក្រេឌីត មានរយៈពេលសិក្សា ៤៥ ម៉ោង រីឯមួយឆមាសដែលមាន ៤.៥ ក្រេឌីត មានរយៈពេលសិក្សា ៦៧.៥ ម៉ោង។ ការវាយតម្លៃនឹងធ្វើឡើងនៅចុងបញ្ចប់នៃឆមាសនីមួយៗ។ និស្សិតដែលសិក្សាបានពេញលេក្នុង១ ឆមាស នឹងទទួលបាន ៣ ក្រេឌីត។
ដូចនេះ
ឆ្នាំទី 1 | |||
---|---|---|---|
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
Public Administration | 3 | Khmer Studies | 3 |
Office Application | 3 | Social Studies | 3 |
Core English I | 3 | Core English II | 3 |
Writing Skills I | 3 | Writing Skills II | 3 |
Introduction to IR | 3 | World Geography | 3 |
ឆ្នាំទី 2 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
Introduction to World Affairs | 3 | The UN System | 3 |
Theories of IR | 3 | Microeconomics | 3 |
English for IR | 3 | Introduction to Political Science | 3 |
Writing Skills | 3 | Int’l Relations in Southeast Asia | 3 |
English for IR II | 3 | ||
និស្សិតដែលបានបញ្ចប់ បរិញ្ញាបត្ររង ជំនាញទំនាក់ទំនងអន្តរជាតិ អាចមានឱកាសស្វែងរកការងារធ្វើនៅច្រើនវិស័យផ្សេងៗ។ ពួកគេអាចធ្វើការនៅក្នុងទីភ្នាក់ងាររបស់រដ្ឋាភិបាល អង្គការមិនរកប្រាក់ចំណេញ សាជីវកម្មអន្តរជាតិ និងបេសកកម្មការទូត ជាទីដែលពួកគេអាចរួមចំណែកដល់ការបង្កើតគោលនយោបាយ ការតស៊ូមតិ និងគំនិតផ្តួចផ្តើមនៃសេវាសាធារណៈជាសកល។ កម្មវិធីសិក្សាដែលមានរយៈពេលពីរឆ្នាំនេះ ផ្តល់ជូននិស្សិតនូវចំណេះដឹងមូលដ្ឋាននៃនយោបាយសកល សេដ្ឋកិច្ច និងសក្ដានុពលវប្បធម៌ ដោយបង្កើនជំនាញការគិតត្រិះរិះ និងជំនាញវិភាគរបស់ពួកគេ។ ជាការបន្ថែម កម្រិតសិក្សានេះ បង្កើនជំនាញការប្រាស្រ័យទាក់ទងឱ្យមានប្រសិទ្ធភាព និងការយល់ដឹងឆ្លងវប្បធម៌ ដែលជាជំនាញចាំបាច់សម្រាប់តម្រង់ឱ្យចំគោលដៅ ទៅក្នុងអន្តរទំនាក់ទំនងនៃពិភពលោកសព្វថ្ងៃនេះ។ និស្សិតក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ពីឱកាសចាប់យក បណ្តាញ ចុះកម្មសិក្សា និងប៉ះពាល់ដោយផ្ទាស់ទៅនឹងពិភពពិតៗនៃរឿងរ៉ាវកើតឡើងជាអន្តរជាតិ ដោយផ្តល់នូវបទពិសោធន៍ជាក់ស្តែង ដែលនាំឱ្យលទ្ធភាពទទួលបានការងារធ្វើរបស់ពួកគេ មានកម្រិតខ្ពស់។ ដោយមានមូលដ្ឋានរឹងមាំក្នុងទំនាក់ទំនងអន្តរជាតិ និស្សិតជ័យលាភី ត្រូវបានរៀបចំយ៉ាងល្អសម្រាប់ការសិក្សាបន្ថែម ឬមុខតំណែងចូលធ្វើការដំបូង ដែលអាចនាំឱ្យទទួលបានការងារទៅក្នុងអាជីពការទូតជារង្វាន់ ការងារក្នុងការអភិវឌ្ឍន៍អន្តរជាតិ ឬការងារក្នុងអាជីវកម្មសកល នាំឱ្យអាចចូលប្រឡូកបានយ៉ាងពេញលេញទៅលើកិច្ចការសាកល។