ដោយសារប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពិភពលោក ការយល់ដឹងអំពីអក្សរសាស្រ្តចិនអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះអាជីវកម្ម វប្បធម៌ សង្គម និងគុណតម្លៃរបស់ខ្លួន ដូច្នេះហើយកម្មវិធីសិក្សា បរិញ្ញាបត្រជំនាញអក្សរសាស្រ្តចិន ផ្តល់ផលប្រយោជច្រើនដល់និស្សិត។ និស្សិតមានលទ្ធភាពទទួលបានអាជីពការងារចម្រុះក្នុងអាជីវកម្ម ការអប់រំ ការបោះពុម្ពផ្សាយ ការបកប្រែ ការគ្រប់គ្រងវប្បធម៌ និងមានជាច្រើនទៀត។ លើសពីការទទួលបានអាជីពការងារ ការសិក្សាអក្សរសាស្រ្តចិនច្រើនតែទាក់ទិននឹងជាមួយប្រវត្តិសាស្រ្ត ទស្សនវិជ្ជា សង្គមវិទ្យា និងសិល្បៈ ដែលនាំឱ្យមានបទពិសោធន៍សិក្សាកាន់តែសម្បូរបែបដល់និស្សិត។ និស្សិតមានឱកាសសម្រាប់ការស្រាវជ្រាវកម្រិតឧត្តម ដែលមានក្នុងអក្សរសាស្ត្រចិន ទាំងបុរាណ និងទាំងទំនើប ដែលជាការរួមចំណែកដល់ការចេះពិភាក្សាគ្នាក្នុងការសិក្សា។ និស្សិតទទួលបានជំនាញភាសាចិនកម្រិតឧត្តម ដែលមានសមត្ថភាពអាន សរសេរ និងវិភាគអត្ថបទយ៉ាងត្រចះត្រចង់។ លើសពីនេះ កម្មវិធីសិក្សានេះក៏អាចជំរុញឱ្យមានការចូលរួមពីសហគមតាមរយៈព្រឹត្តិការណ៍អក្សរសាស្ត្រ សិក្ខាសាលា និងការសហការគ្នាជាមួយស្ថាប័ន
វប្បធម៌នានានៅក្នុងស្រុក។ សរុបមក កម្មវិធីបរិញ្ញាបត្រជំនាញអក្សរសាស្ត្រចិន អាចបង្កើនការយល់ដឹងដល់និស្សិតអំពីប្រពៃណីវប្បធម៌ដ៏ត្រចះត្រចង់មួយ និងរៀបចំឱ្យពួកគេនូវវិថីអាជីពការងារដ៍សម្បូរបែបជាច្រើនទៀត។
បរិញ្ញាបត្រអក្សរសាស្ត្រចិន នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យនិស្សិតនូវចំណេះដឹងភាសាចិនកម្រិតខ្ពស់ ជំនាញទំនាក់ទំនង និងចំណេះដឹងវប្បធម៌ចិន។ កម្មវិធីមានរយៈពេល៤ឆ្នាំ ក្នុងនោះមាន៨ឆមាស។ ក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឬឆ្នាំទី១ និស្សិតតម្រូវឱ្យឆ្លងកាត់កម្មវិធីភាសាចិនទូទៅ ដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងភាសាចិនទូទៅគ្រប់គ្រាន់ និងចំណេះដឹងមូលដ្ឋានសំខាន់ៗទៀតរួមមាន សិក្សាសង្គម រដ្ឋបាលកំព្យូទ័រ រដ្ឋបាលសាធារណៈ ដែលជាជំនាញចាំបាច់សម្រាប់ការងារ។ ក្នុងឆ្នាំទី២ និងទី៣ និស្សិតបានរៀនមុខវិជ្ជមូលដ្ឋានគ្រឹះមួយចំនួន ដូចជា ភាសាចិនទូទៅ ជំនាញស្តាប់ និយាយ អាន និងសរសេរ។ លើសពីនេះ កម្មវិធីសិក្សានេះផ្តល់ឱ្យនិស្សិតនូវឱកាសទទួលបានចំណេះដឹងបន្ថែមដូចជា ប្រវត្តិសាស្ត្រ វប្បធម៌ អក្សរសាស្ត្រចិន ជាដើម។ ក្នុងឆ្នាំទី៤ និស្សិតតម្រូវឱ្យរៀនគរុកោសល្យបង្រៀន ចិត្តសាស្ត្របង្រៀនភាសាចិនជាភាសាទី២ មុនពេលចុះកម្មសិក្សា។
បរិញ្ញាបត្រ ជំនាញអក្សរសាស្រ្តចិន ត្រូវបានរៀបចំឡើង ដើម្បីបំពេញវត្ថុបំណងដូចខាងក្រោម៖
បរិញ្ញាបត្រ ជំនាញអក្សរសាស្ត្រចិន គឺជាកម្មវិធីសិក្សាពេញម៉ោង ដែលរយៈពេលបួនឆ្នាំ។ ឆ្នាំសិក្សានីមួយៗ ត្រូវបានបែងចែកទៅជាពីរឆមាស ដែលឆមាសនីមួយៗមានរយៈពេលដប់ប្រាំសប្តាហ៍ ហើយត្រូវបានវាយតម្លៃជា ៣ ឬ ៤.៥ ក្រេឌីតតាមឆមាស។ សម្រាប់មួយឆមាសដែលមាន ៣ ក្រេឌីត មានរយៈពេលសិក្សា ៤៥ ម៉ោង រីឯមួយឆមាសដែលមាន ៤.៥ ក្រេឌីត មានរយៈពេលសិក្សា ៦៧.៥ ម៉ោង។ ការវាយតម្លៃនឹងធ្វើឡើងនៅចុងបញ្ចប់នៃឆមាសនីមួយៗ។ និស្សិតដែលសិក្សាបានពេញលេក្នុង១ ឆមាស នឹងទទួលបាន ៣ ក្រេឌីត។
នៅឆ្នាំទី ៤ មានចុះកម្មសិក្សា (ការបង្រៀនជាក់ស្តែង) និងចងក្រងរបាយការណ៍នៃការចុះកម្មសិក្សានោះជា កម្រងសំពៀតចុះកម្មសិក្សាបង្រៀន ចំនួន១ក្បាល ដែលកិច្ចការនេះមានតម្លៃចំនួន ៦ ក្រេឌីត (៦០ ម៉ោង ប្រហាក់ប្រហែលនឹង ១ខែ) ដែលត្រូវអនុវត្តដូចខាងក្រោម៖
ដូចនេះ
និស្សិតដែលទទួលបាន បរិញ្ញាបត្រជំនាញអក្សរសាស្ត្រចិន អាចមានឱកាសការងារចម្រុះក្នុងវិស័យផ្សេងៗ។ ពួកគេអាចធ្វើការជាគ្រូបង្រៀនភាសានៅក្នុងសាលារៀន សាកលវិទ្យាល័យ ឬវិទ្យាស្ថានភាសា ទាំងក្នុងនិងក្រៅស្រុក។ពួកគេក៏អាចធ្វើការជាអ្នកបកប្រែភាសាចិន និងផ្នែកផ្សេងៗទៀតដែលទាក់ទងនឹងភាសាចិនផងដែរ។ ថែមពីលើនេះ និស្សិតដែលបញ្ចប់ការសិក្សាអាចចូលរួមក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សា បង្កើតសម្ភារៈអប់រំដែលតម្រូវតាមកម្រិតសិក្សាផ្សេងៗគ្នា។ ដោយអត្ថប្រយោជន៍នៃកម្រិតបរិញ្ញាបត្រនេះ ទទួលបានលើសពីការរំពឹងទុកនៃការទទួលបានត្រឹមតែការងារ នាំឱ្យនិស្សិតទទួលបានការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ដ៏រឹងមាំ និងការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ចិន ដែលនាំឱ្យមានបង្កើនការសម្របខ្លួនរបស់ពួកគេយ៉ាងងាយស្រួលទៅក្នុងបរិស្ថានសាកល។ ពួកគេក៏ចេះចាំ និងប្រើប្រាស់បានផងដែរនូវជំនាញត្រឹះរិះ និងជំនាញគរុកោសល្យ នាំឱ្យពួកគេក្លាយជាអ្នកអប់រំដ៏មានប្រសិទ្ធភាព។ លើសពីនេះ កំណើននៃតម្រូវការសម្រាប់ជំនាញភាសាចិនក្នុងអាជីវកម្ម និងការទូត ជាច្រកផ្លូវសម្រាប់ធ្វើដំណើរទៅកាន់វិថីទំនាក់ទំនងអន្តរជាតិ និងការបណ្តុះបណ្តាលជាលក្ខណៈសាជីវកម្ម ដែលផ្តល់ឱ្យនិស្សិតបញ្ចប់ការសិក្សានូវកម្រិតសមត្ថភាពអាចប្រកួតប្រជែងបានយ៉ាងល្អក្នុងទីផ្សារការងារ។
ដោយសារប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពិភពលោក ការយល់ដឹងអំពីអក្សរសាស្រ្តចិនអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះអាជីវកម្ម វប្បធម៌ សង្គម និងគុណតម្លៃរបស់ខ្លួន ដូច្នេះហើយកម្មវិធីសិក្សា បរិញ្ញាបត្ររងជំនាញអក្សរសាស្រ្តចិន ផ្តល់ផលប្រយោជច្រើនដល់និស្សិត។ និស្សិតមានលទ្ធភាពទទួលបានអាជីពការងារចម្រុះក្នុងអាជីវកម្ម ការអប់រំ ការបោះពុម្ពផ្សាយ ការបកប្រែ ការគ្រប់គ្រងវប្បធម៌ និងមានជាច្រើនទៀត។ លើសពីការទទួលបានអាជីពការងារ ការសិក្សាអក្សរសាស្រ្តចិនច្រើនតែទាក់ទិននឹងជាមួយប្រវត្តិសាស្រ្ត ទស្សនវិជ្ជា សង្គមវិទ្យា និងសិល្បៈ ដែលនាំឱ្យមានបទពិសោធន៍សិក្សាកាន់តែសម្បូរបែបដល់និស្សិត។ និស្សិតមានឱកាសសម្រាប់ការស្រាវជ្រាវកម្រិតឧត្តម ដែលមានក្នុងអក្សរសាស្ត្រចិន ទាំងបុរាណ និងទាំងទំនើប ដែលជាការរួមចំណែកដល់ការចេះពិភាក្សាគ្នាក្នុងការសិក្សា។ និស្សិតទទួលបានជំនាញភាសាចិនកម្រិតឧត្តម ដែលមានសមត្ថភាពអាន សរសេរ និងវិភាគអត្ថបទយ៉ាងត្រចះត្រចង់។ លើសពីនេះ កម្មវិធីសិក្សានេះក៏អាចជំរុញឱ្យមានការចូលរួមពីសហគមតាមរយៈព្រឹត្តិការណ៍អក្សរសាស្ត្រ សិក្ខាសាលា និងការសហការគ្នាជាមួយស្ថាប័ន
វប្បធម៌នានានៅក្នុងស្រុក។ សរុបមក កម្មវិធីបរិញ្ញាបត្រជំនាញអក្សរសាស្ត្រចិន អាចបង្កើនការយល់ដឹងដល់និស្សិតអំពីប្រពៃណីវប្បធម៌ដ៏ត្រចះត្រចង់មួយ និងរៀបចំឱ្យពួកគេនូវវិថីអាជីពការងារដ៍សម្បូរបែបជាច្រើនទៀត។
បរិញ្ញាបត្ររងអក្សរសាស្ត្រចិន នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យនិស្សិតនូវចំណេះដឹងភាសាចិនកម្រិតខ្ពស់ ជំនាញទំនាក់ទំនង និងចំណេះដឹងវប្បធម៌ចិន។ កម្មវិធីមានរយៈពេល៤ឆ្នាំ ក្នុងនោះមាន៨ឆមាស។ ក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឬឆ្នាំទី១ និស្សិតតម្រូវឱ្យឆ្លងកាត់កម្មវិធីភាសាចិនទូទៅ ដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងភាសាចិនទូទៅគ្រប់គ្រាន់ និងចំណេះដឹងមូលដ្ឋានសំខាន់ៗទៀតរួមមាន សិក្សាសង្គម រដ្ឋបាលកំព្យូទ័រ រដ្ឋបាលសាធារណៈ ដែលជាជំនាញចាំបាច់សម្រាប់ការងារ។ ក្នុងឆ្នាំទី២ និងទី៣ និស្សិតបានរៀនមុខវិជ្ជមូលដ្ឋានគ្រឹះមួយចំនួន ដូចជា ភាសាចិនទូទៅ ជំនាញស្តាប់ និយាយ អាន និងសរសេរ។ លើសពីនេះ កម្មវិធីសិក្សានេះផ្តល់ឱ្យនិស្សិតនូវឱកាសទទួលបានចំណេះដឹងបន្ថែមដូចជា ប្រវត្តិសាស្ត្រ វប្បធម៌ អក្សរសាស្ត្រចិន ជាដើម។ ក្នុងឆ្នាំទី៤ និស្សិតតម្រូវឱ្យរៀនគរុកោសល្យបង្រៀន ចិត្តសាស្ត្របង្រៀនភាសាចិនជាភាសាទី២ មុនពេលចុះកម្មសិក្សា។
បរិញ្ញាបត្ររង ជំនាញអក្សរសាស្រ្តចិន ត្រូវបានរៀបចំឡើង ដើម្បីបំពេញវត្ថុបំណងដូចខាងក្រោម៖
បរិញ្ញាបត្ររង ជំនាញអក្សរសាស្ត្រចិន គឺជាកម្មវិធីសិក្សាពេញម៉ោង ដែលរយៈពេលបួនឆ្នាំ។ ឆ្នាំសិក្សានីមួយៗ ត្រូវបានបែងចែកទៅជាពីរឆមាស ដែលឆមាសនីមួយៗមានរយៈពេលដប់ប្រាំសប្តាហ៍ ហើយត្រូវបានវាយតម្លៃជា ៣ ឬ ៤.៥ ក្រេឌីតតាមឆមាស។ សម្រាប់មួយឆមាសដែលមាន ៣ ក្រេឌីត មានរយៈពេលសិក្សា ៤៥ ម៉ោង រីឯមួយឆមាសដែលមាន ៤.៥ ក្រេឌីត មានរយៈពេលសិក្សា ៦៧.៥ ម៉ោង។ ការវាយតម្លៃនឹងធ្វើឡើងនៅចុងបញ្ចប់នៃឆមាសនីមួយៗ។ និស្សិតដែលសិក្សាបានពេញលេក្នុង១ ឆមាស នឹងទទួលបាន ៣ ក្រេឌីត។
នៅឆ្នាំទី ៤ មានចុះកម្មសិក្សា (ការបង្រៀនជាក់ស្តែង) និងចងក្រងរបាយការណ៍នៃការចុះកម្មសិក្សានោះជា កម្រងសំពៀតចុះកម្មសិក្សាបង្រៀន ចំនួន១ក្បាល ដែលកិច្ចការនេះមានតម្លៃចំនួន ៦ ក្រេឌីត (៦០ ម៉ោង ប្រហាក់ប្រហែលនឹង ១ខែ) ដែលត្រូវអនុវត្តដូចខាងក្រោម៖
ដូចនេះ
ឆ្នាំទី 1 | |||
---|---|---|---|
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
Public Administration | 3 | Khmer Studies | 3 |
Office Application | 3 | Chinese Conversation | 3 |
Intensive Chinese 1 | 3 | Intensive Chinese 2 | 3 |
Chinese Characters 1 | 3 | Writing Skills I | 3 |
Comprehensive Chinese 1 | 3 | Comprehensive Chinese 2 | 3 |
ឆ្នាំទី 2 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
Comprehensive Chinese 3 | 3 | Contemporary Chinese Literature | 3 |
Chinese Listening and speaking1 | 3 | Teaching Methodology | 3 |
Chinese Culture 1 | 3 | Intercultural Communication 1 | 3 |
Ancient Chinese Literature 1 | 3 | Teaching Chinese as a second language 1 | 3 |
Chinese History 1 | 3 | Chinese Newspaper Reading 1 | 3 |
និស្សិតទទួលបាន បរិញ្ញាបត្ររងជំនាញអក្សរសាស្ត្រចិន មានឱកាសអាចស្វែងរកការងារផ្សេងៗ ក្នុង វិស័យអប់រំ ការបង្រៀន ការបកប្រែ និងការងារដែលទាក់ទិននឹងភាសាចិនផ្សេងៗទៀត។ ពួកគេអាចធ្វើការជាគ្រូបង្រៀនភាសា នៅសាលាភាសា ឬមជ្ឈមណ្ឌលបណ្តុះបណ្តាល ដោយជួយឱ្យអ្នកនិយាយភាសាដែលមិនមែនជាភាសាកំណើត អភិវឌ្ឍន៍នូវជំនាញភាសាចិនរបស់ពួកគេ។ ជាការបន្ថែម និស្សិតជ័យលាភី អាចស្វែងរកតួនាទីនានា នៅក្នុងអាជីវកម្មអន្តរជាតិដែលត្រូវការជំនាញភាសាចិនដ៍ប៉ិនប្រសព្វសម្រាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ជាមួយអតិថិជន និងដៃគូ។ អត្ថប្រយោជន៍នៃកម្មវិធីរយៈពេលពីរឆ្នាំនេះ លើសពីការត្រៀមខ្លួនដើម្បីតែការងារ និស្សិតនឹងទទួលបានវិធីសាស្រ្តបង្រៀនដ៏មានតម្លៃ ការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ និងការពង្រឹងជំនាញទំនាក់ទំនង ដែលមានសារៈសំខាន់ នៅក្នុងពិភពសកលភាវូបនីយកម្ម នាពេលបច្ចុប្បន្ននេះ។កម្រិតសិក្សានេះក៏ផ្តល់ផងដែរនូវ មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការសិក្សាបន្ថែម ដែលផ្តល់លទ្ធភាពឱ្យនិស្សិតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬវិញ្ញាបនប័ត្រឯកទេស ក្នុងវិស័យសិក្សាធិការផ្នែកភាសា។