KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

ជំនាញ វិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ

 

សេចក្តីផ្តើម

ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ ជាដេប៉ាតឺម៉ង់ដ៏សំខាន់មួយរបស់មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។ ដេប៉ាតឺម៉ង់នេះ មានដំណើរការភ្លាម បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នូវកម្មវិធីសិក្សារបស់មហាវិទ្យាល័យទាំងមូលក្នុងឆ្នាំ២០១៦។ ភារកិច្ចចម្បងរបស់ដេតឺម៉ង់នេះ គឺផ្តល់នូវសេវាបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្ដរជាតិដល់និសិ្សត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលជាដើម ដើម្បីឱ្យពួកគេមានសមត្ថភាព ទាំងផ្នែកទ្រឹស្តី ការវិភាគ និងការអនុវត្តប្រកបដោយវិជ្ជាជីវៈ។ គោលដៅចុងក្រោយ គឺរៀបចំមាគ៌ាឱ្យពួកគេក្លាយជាអ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកទំនាក់ទំនងអន្ដរជាតិដ៏ពូកែ    មន្ត្រីនយោបាយដ៏ចំណាន ព្រមទាំងអាជីពវិភាគផ្នែកនយោបាយទាំងបច្នុប្បន្នភាព និងអនាគតដោយប្រើចំណេះដឹង ជំនាញ វិទ្យាសាស្ត្រនយបាយ និងទំនាក់ទំនងអន្ដរជាតិជាមូលដ្ឋាន។

ដើម្បីសម្រេចនូវបេសកកម្មរបស់ខ្លួន ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយបាយ​ បានសម្រិតសម្រាំងនូវសាស្រ្តាចារ្យ ដែលមានចំណេះដឹងជ្រៅជ្រះ ផ្នែកវិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្ដរជាតិ និងសង្គម ដែលពួកគេទាំងនោះកំពុងប្រកបវិជ្ជាជីវៈ ជាសាស្រ្តាចារ្យអាជីពនៅតាមគ្រឹះស្ថានសិក្សាអប់រំ ជាមន្រ្តីរាជការសាធារណៈ កាន់មុខដំណែងសំខាន់ៗនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាបុគ្គលិកជាន់ខ្ពស់ ដែលកំពុងបម្រើការនៅតាមក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

កម្មវិធីសិក្សាដែលរៀបចំដោយដេប៉ាតឺម៉ង់វិទ្យាស្ត្រនយោបាយនេះ គឺផ្តើមចេញពីការមើលឃើញ នូវភាពចាំបាច់ និងតម្រូវការជាអាទិភាពនានា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមនីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ច ពឹងផ្អែកទៅលើចំណេះដឹង។ កិច្ចការដ៏សំខាន់នេះ គឺបានមកពីការចូលរួមរៀបចំដោយសាស្រ្តាចារ្យ ជំនាញ និងបុគ្គលិកជាន់ខ្ពស់ដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍កម្មវិធីអប់រំ នៅថ្នាក់ឧត្តមសិក្សា ហើយត្រូវបានសម្រិតសម្រាំង និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីស្របទៅតាមនិន្នាការតំបន់ និងអន្តរជាតិ។ ជំនាញដែលនិស្សិតទទួលបានពីកម្មវិធីអប់រំនេះ នឹងផ្តល់ឱ្យពួកគេនូវជំនាញផ្នែកវិទ្យាស្ត្រនយបាយនិងទំនាក់ទំនងអន្ដរជាតិយ៉ាងពិតប្រាកដ។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 បច្ចេកស័ព្ទនយោបាយ ភាគ១3
ខេមរៈសិក្សា3 ទ្រឹស្ដីសេដ្ឋកិច្ច3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 ប្រវត្តិគំនិតនយោបាយ3
មូលដ្ឋានគ្រឹះភាសាអង់គ្លេស ភាគ១3 មូលដ្ឋានគ្រឹះភាសាអង់គ្លេស ភាគ២3
សេចក្ដីផ្ដើនីតិ3 នីតិរដ្ឋធម្មនុញ្ញ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
បច្ចេកស័ព្ទនយោបាយ ភាគ២3 សេចក្ដីផ្ដើមវិទ្យាសាស្ដ្រនយោបាយ ភាគ ១3
មនោគមន៍វិទ្យា នយោបាយ3 ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលកម្ពុជា3
សេចក្ដីផ្ដើមវិទ្យាសាស្ដ្រនយោបាយ ភាគ ១3 ទស្សនៈវិជ្ជានយោបាយ3
ចិត្តវិទ្យានយោបាយ3 ទ្រឹស្ដីទំនាក់ទំនងអន្ដរជាតិ3
ប្រវត្តិទំនាក់ទំនងអន្ដរជាតិ និងស្ថាប័នអន្ដរជាតិ3 ទំនាក់ទំនងអន្ដរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
នយោបាយសេដ្ឋកិច្ច3 សង្គមនយោបាយ3
ប្រព័ន្ធផ្សព្វផ្សាយ និងនយោបាយ3 ដំណោះស្រាយវិវាទ3
ការរៀបចំគោលនយោបាយការបរទេស3 ការរៀបចំគោលនយោបាយ3
សកលភាវូបនីយកម្ម និងកិច្ចការអន្ដរជាតិ3 សង្គមស៊ីវិល3
នយោបាយប្រៀបធៀប3 ភូមិវិទ្យានយោបាយ3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
វិធីសាស្ដ្រស្រាវជ្រាវ3 នីតិការទូត3
ការអភិវឌ្ឍសេដ្ឋកិច្ចអន្ដរជាតិ3 គោលនយោបាយការបរទេសកម្ពុជា3
អភិបាលកិច្ចសកល3 នីតិសិទ្ធិមនុស្ស3
ពាណិជ្ជកម្មអន្ដរជាតិ3 ប្រព័ន្ធយុត្តិធម៌សកល3
ប្រព័ន្ធគ្រប់គ្រងអង្គការសហប្រជាជាតិ3 ប្រវត្តិសាស្ដ្រពិភពលោក និងនយោបាយ3

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្រវិទ្យាសាស្ដ្រនយោបាយនិងទំនាក់ទំនងអន្ដរជាតិ អ្នកសិក្សាអាចទទួលបាននូវ  ឱកាសការងារដូចខាងក្រោម៖

  • អាចជាទីប្រឹក្សានៅតាមស្ថាប័នសាធារណៈ និងអង្គការជាតិ ឬអន្ដរជាតិនានា
  • អាចជាមន្ដ្រីនយោបាយ និងមន្ដ្រីរាជការតាមក្រសួង ស្ថាប័ន មន្ដ្រីការទូត
  • អាចជាអ្នកវិភាគនយោបាយជាតិ និងនយោបាយការបរទេស ឬជាអ្នកទំនាក់ទំនងសាធារណៈ
  • អាចជាអ្នកតាក់តែងគោលនយោបាយ ជាសាស្ដ្រាចារ្យវិទ្យសាស្ដ្រនយោបាយ និងទំនាក់ទំនងអន្ដរជាតិ។

 

សេចក្តីផ្តើម

ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ ជាដេប៉ាតឺម៉ង់ដ៏សំខាន់មួយរបស់មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។ ដេប៉ាតឺម៉ង់នេះ មានដំណើរការភ្លាម បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នូវកម្មវិធីសិក្សារបស់មហាវិទ្យាល័យទាំងមូលក្នុងឆ្នាំ២០១៦។ ភារកិច្ចចម្បងរបស់ដេតឺម៉ង់នេះ គឺផ្តល់នូវសេវាបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្ដរជាតិដល់និសិ្សត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលជាដើម ដើម្បីឱ្យពួកគេមានសមត្ថភាព ទាំងផ្នែកទ្រឹស្តី ការវិភាគ និងការអនុវត្តប្រកបដោយវិជ្ជាជីវៈ។ គោលដៅចុងក្រោយ គឺរៀបចំមាគ៌ាឱ្យពួកគេក្លាយជាអ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកទំនាក់ទំនងអន្ដរជាតិដ៏ពូកែ    មន្ត្រីនយោបាយដ៏ចំណាន ព្រមទាំងអាជីពវិភាគផ្នែកនយោបាយទាំងបច្នុប្បន្នភាព និងអនាគតដោយប្រើចំណេះដឹង ជំនាញ វិទ្យាសាស្ត្រនយបាយ និងទំនាក់ទំនងអន្ដរជាតិជាមូលដ្ឋាន។

ដើម្បីសម្រេចនូវបេសកកម្មរបស់ខ្លួន ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយបាយ​ បានសម្រិតសម្រាំងនូវសាស្រ្តាចារ្យ ដែលមានចំណេះដឹងជ្រៅជ្រះ ផ្នែកវិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្ដរជាតិ និងសង្គម ដែលពួកគេទាំងនោះកំពុងប្រកបវិជ្ជាជីវៈ ជាសាស្រ្តាចារ្យអាជីពនៅតាមគ្រឹះស្ថានសិក្សាអប់រំ ជាមន្រ្តីរាជការសាធារណៈ កាន់មុខដំណែងសំខាន់ៗនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាបុគ្គលិកជាន់ខ្ពស់ ដែលកំពុងបម្រើការនៅតាមក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

កម្មវិធីសិក្សាដែលរៀបចំដោយដេប៉ាតឺម៉ង់វិទ្យាស្ត្រនយោបាយនេះ គឺផ្តើមចេញពីការមើលឃើញ នូវភាពចាំបាច់ និងតម្រូវការជាអាទិភាពនានា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមនីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ច ពឹងផ្អែកទៅលើចំណេះដឹង។ កិច្ចការដ៏សំខាន់នេះ គឺបានមកពីការចូលរួមរៀបចំដោយសាស្រ្តាចារ្យ ជំនាញ និងបុគ្គលិកជាន់ខ្ពស់ដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍កម្មវិធីអប់រំ នៅថ្នាក់ឧត្តមសិក្សា ហើយត្រូវបានសម្រិតសម្រាំង និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីស្របទៅតាមនិន្នាការតំបន់ និងអន្តរជាតិ។ ជំនាញដែលនិស្សិតទទួលបានពីកម្មវិធីអប់រំនេះ នឹងផ្តល់ឱ្យពួកគេនូវជំនាញផ្នែកវិទ្យាស្ត្រនយបាយនិងទំនាក់ទំនងអន្ដរជាតិយ៉ាងពិតប្រាកដ។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 បច្ចេកស័ព្ទនយោបាយ ភាគ១3
ខេមរៈសិក្សា3 ​ទ្រឹស្ដី​សេដ្ឋកិច្ច​3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 ប្រវត្តិគំនិតនយោបាយ3
មូលដ្ឋានគ្រឹះភាសា អង់គ្លេស ភាគ១3 មូលដ្ឋានគ្រឹះភាសាអង់គ្លេស ភាគ២3
សេចក្ដីផ្ដើមអំពីនីតិ3 នីតិរដ្ឋធម្មនុញ្ញ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
បច្ចេកសព្ទនីតិវិទ្យា ២3 សេចក្ដីផ្ដើមវិទ្យាសាស្ដ្រនយោបាយ ភាគ ១3
មនោគមន៍វិទ្យានយោបាយ3 ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលកម្ពុជា3
សេចក្ដីផ្ដើមវិទ្យាសាស្ដ្រនយោបាយ ភាគ ១3 ទស្សនៈវិជ្ជានយោបាយ3
ចិត្តវិទ្យានយោបាយ3 ទ្រឹស្ដីទំនាក់ទំនងអន្ដរជាតិ3
ប្រវត្តិទំនាក់ទំនងអន្តរជាតិ និងស្ថាប័នអន្តរជាតិ3 ទំនាក់ទំនងអន្ដរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍3

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្ររង វិទ្យាសាស្ដ្រនយោបាយ និងទំនាក់ទំនងអន្ដរជាតិ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • អាចក្លាយជាជំនួយការនៅតាមស្ថាប័នសាធារណៈ និងអង្គការជាតិ ឬអន្ដរជាតិនានា
  • អាចក្លាយជាមន្ដ្រីជំនួយការឱ្យថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ឬជាមន្ដ្រីរាជការតាមក្រសួង ស្ថាប័ន
  • អាចក្លាយជាអ្នកវិភាគនយោបាយជាតិ និងនយោបាយការបរទេស អ្នកទំនាក់ទំនងសាធារណៈ ឬមន្ដ្រីនៅតាមស្ថានទូត ជាដើម។