KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

ជំនាញ រដ្ឋបាលសាធារណៈ

 

សេចក្តីផ្តើម

ដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈ ជាដេប៉ាតឺម៉ង់ដ៏សំខាន់មួយរបស់មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ អាស៊ី អ៊ឺរ៉ុប។ ដេប៉ាតឺម៉ង់នេះ មានដំណើរការភ្លាមបន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅកម្មវិធី សិក្សារបស់មហាវិទ្យាល័យទាំងមូលក្នុងឆ្នាំ២០១៦។ ភារកិច្ចចម្បងរបស់ដេតឺម៉ង់នេះ គឺផ្តល់នៅសេវាបណ្តុះបណ្តាលក្នុងវិស័យរដ្ឋបាលសាធារណៈដល់និសិ្សត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលជាដើម ដើម្បីឱ្យពួកគេមានសមត្ថភាព ទាំងផ្នែកទ្រឹស្តី ការវិភាគ និងការអនុវត្តប្រកបដោយវិជ្ជាជីវៈ។ គោលដៅចុងក្រោយ គឺរៀបចំមាគ៌ាឱ្យពួកគេក្លាយជាអ្នករដ្ឋបាលដ៏ពូកែ មន្ត្រីរាជការមុខងារធារណៈដ៏ចំណាន ព្រមទាំងអាជីព ដែលប្រើចំណេះដឹង ផ្នែករដ្ឋបាលសាធារណៈជាមូលដ្ឋាន។

ដើម្បីសម្រេចនូវបេសកកម្មរបស់ខ្លួន ដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈ បានសម្រិតសម្រាំងនៅសាស្រ្តាចារ្យដែលមានចំណេះដឹងជ្រៅជ្រះ ផ្នែករដ្ឋបាលសាធារណៈ និងសង្គម ដែលពួកគេទាំងនោះកំពុងប្រកបវិជ្ជាជីវៈ ជាសាស្រ្តាចារ្យអាជីពនៅតាមគ្រឹះស្ថានសិក្សាអប់រំ ជាមន្រ្តីរាជការសាធារណៈ កាន់មុខដំណែងសំខាន់ៗនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាបុគ្គលិកជាន់ខ្ពស់ ដែលកំពុងបម្រើការនៅតាមក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

កម្មវិធីសិក្សាដែលរៀបចំដោយដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈនេះ គឺផ្តើមចេញពីការមើលឃើញ នូវភាពចាំបាច់ និងតម្រូវការជាអាទិភាពនានា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមនីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ច ពឹងផ្អែកទៅលើចំណេះដឹង។ កិច្ចការដ៏សំខាន់នេះ គឺបានមកពីការចូលរួមរៀបចំដោយសាស្រ្តាចារ្យជំនាញ និងបុគ្គលិកជាន់ខ្ពស់ ដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍កម្មវិធីអប់រំនៅថ្នាក់ឧត្តមសិក្សា ហើយត្រូវបានសម្រិតសម្រាំង និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីស្របទៅតាមនិន្នាការតបន់ និងអន្តរជាតិ។ ជំនាញដែលនិស្សិតទទួលបានពីកម្មវិធីអប់រំនេះ នឹងផ្តល់ឱ្យពួកគេនូវជំនាញផ្នែករដ្ឋបាលសាធារណៈ។

 

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ខេមរៈសិក្សា3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 បច្ចេកស័ព្ទនីតិវិទ្យា ភាគ១3
​ទ្រឹស្ដី​សេដ្ឋកិច្ច​3 ប្រវត្តិគំនិតនយោបាយ3
មូលដ្ឋានគ្រឹះភាសាអង់គ្លេស ភាគ១3 មូលដ្ឋានគ្រឹះភាសាអង់គ្លេស ភាគ២3
សេចក្ដីផ្ដើមអំពីនីតិ3 នីតិរដ្ឋធម្មនុញ្ញ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
នីតិព្រហ្មទណ្ឌទូទៅ ១3 នីតិព្រហ្មទណ្ឌទូទៅ ២3
នីតិវិធីរដ្ឋប្បវេណី ១3 នីតិវិធីរដ្ឋប្បវេណី ២3
នីតិរដ្ឋបាល3 នីតិវិធីរដ្ឋបាល3
បច្ចេកសព្ទនីតិវិទ្យា ២3 វិធីសាស្ដ្រគតិយុត្ដិ3
ប្រវត្តិទំនាក់ទំនងអន្តរជាតិ និងស្ថាប័នអន្តរជាតិ3 ប្រវតិ្តស្ថាប័នខ្មែរ3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ការគ្រប់គ្រងធនធានមនុស្ស3 ឥរិយាបថអង្គភាព3
រដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលកម្ពុជា3 នីតិមុខងារសាធារណៈ3
នីតិហិរញ្ញវត្ថុសាធារណះ3 ប្រព័ន្ធរដ្ឋបាលកម្ពុជា3
នីតិធនាគារ3 នីតិធានារ៉ាប់រង3
កិច្ចការការិយាល័យវិស័យសាធារណៈនិងឯកជន3 នីតិពាណិជ្ជកម្ម3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
វិធីសាស្ត្រស្រាវជ្រាវ3 នីតិរៀបចំដែនដី និងនគរូបនីយកម្ម3
ប្រព័ន្ធច្បាប់ និងនយោបាយអាស៊ាន3 នីតិការងារ3
នីតិសិទ្ធិមនុស្ស3 នីតិក្រុមហ៊ុន3
រដ្ឋបាលសាធារណៈប្រៀបធៀប3 នីតិវិនិយោគ3
ការរៀបចំនគរូបនីយកម្ម និងរដ្ឋបាលសាធារណៈ3 ការគ្រប់គ្រងសាធារណៈបែបថ្មី និងគោលនយោបាយសាធារណៈ3

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្រ រដ្ឋបាលសាធារណៈ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • អាចប្រលងចូលជាមន្ដ្រីរាជការតាមរយៈសាលាភូមិន្ទរដ្ឋបាល ឬតាមក្រសួងសាម៉ី ជាសិស្សមន្ដ្រីក្រមការ និងសិស្សមន្ដ្រីជាន់ខ្ពស់
  • អាចក្លាយជាមន្ដ្រីជំនួយការ ឬលេខាធិការឱ្យប្រធានស្ថាប័ន
  • អាចជាអាជ្ញាធរសាធារណៈ(អភិបាល-រង រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ) អ្នកដឹកនាំស្ថាប័ន
  • អាចជាទីប្រឹក្សា អ្នកតាក់តែងគោលនយោបាយ ជាសាស្ដ្រាចារ្យ
  • អាចជាអ្នករដ្ឋបាលតាមស្ថាប័នឯកជននានា។
  • ជាសន្ធានការី ជាមជ្ឈត្តករ។

 

សេចក្តីផ្តើម

ដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈ ជាដេប៉ាតឺម៉ង់ដ៏សំខាន់មួយរបស់មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ អាស៊ី អ៊ឺរ៉ុប។ ដេប៉ាតឺម៉ង់នេះ មានដំណើរការភ្លាមបន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅកម្មវិធី សិក្សារបស់មហាវិទ្យាល័យទាំងមូលក្នុងឆ្នាំ២០១៦។ ភារកិច្ចចម្បងរបស់ដេតឺម៉ង់នេះ គឺផ្តល់នៅសេវាបណ្តុះបណ្តាលក្នុងវិស័យរដ្ឋបាលសាធារណៈដល់និសិ្សត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលជាដើម ដើម្បីឱ្យពួកគេមានសមត្ថភាព ទាំងផ្នែកទ្រឹស្តី ការវិភាគ និងការអនុវត្តប្រកបដោយវិជ្ជាជីវៈ។ គោលដៅចុងក្រោយ គឺរៀបចំមាគ៌ាឱ្យពួកគេក្លាយជាអ្នករដ្ឋបាលដ៏ពូកែ មន្ត្រីរាជការមុខងារធារណៈដ៏ចំណាន ព្រមទាំងអាជីព ដែលប្រើចំណេះដឹង ផ្នែករដ្ឋបាលសាធារណៈជាមូលដ្ឋាន។

ដើម្បីសម្រេចនូវបេសកកម្មរបស់ខ្លួន ដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈ បានសម្រិតសម្រាំងនៅសាស្រ្តាចារ្យដែលមានចំណេះដឹងជ្រៅជ្រះ ផ្នែករដ្ឋបាលសាធារណៈ និងសង្គម ដែលពួកគេទាំងនោះកំពុងប្រកបវិជ្ជាជីវៈ ជាសាស្រ្តាចារ្យអាជីពនៅតាមគ្រឹះស្ថានសិក្សាអប់រំ ជាមន្រ្តីរាជការសាធារណៈ កាន់មុខដំណែងសំខាន់ៗនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាបុគ្គលិកជាន់ខ្ពស់ ដែលកំពុងបម្រើការនៅតាមក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

កម្មវិធីសិក្សាដែលរៀបចំដោយដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈនេះ គឺផ្តើមចេញពីការមើលឃើញ នូវភាពចាំបាច់ និងតម្រូវការជាអាទិភាពនានា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមនីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ច ពឹងផ្អែកទៅលើចំណេះដឹង។ កិច្ចការដ៏សំខាន់នេះ គឺបានមកពីការចូលរួមរៀបចំដោយសាស្រ្តាចារ្យជំនាញ និងបុគ្គលិកជាន់ខ្ពស់ ដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍កម្មវិធីអប់រំនៅថ្នាក់ឧត្តមសិក្សា ហើយត្រូវបានសម្រិតសម្រាំង និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីស្របទៅតាមនិន្នាការតបន់ និងអន្តរជាតិ។ ជំនាញដែលនិស្សិតទទួលបានពីកម្មវិធីអប់រំនេះ នឹងផ្តល់ឱ្យពួកគេនូវជំនាញផ្នែករដ្ឋបាលសាធារណៈ។

 

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ការគ្រប់គ្រងការរិយាល័យ3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 បច្ចេកស័ព្ទនីតិវិទ្យា ភាគ១3
​ទ្រឹស្ដី​សេដ្ឋកិច្ច​3 ប្រវត្តិគំនិតនយោបាយ3
មូលដ្ឋានគ្រឹះភាសា អង់គ្លេស ភាគ១3 មូលដ្ឋានគ្រឹះភាសាអង់គ្លេស ភាគ២3
សេចក្ដីផ្ដើមអំពីនីតិ3 នីតិរដ្ឋធម្មនុញ្ញ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
នីតិព្រហ្មទណ្ឌទូទៅ ១3 នីតិវិធីព្រហ្មទណ្ឌ ២3
នីតិវិធីរដ្ឋប្បវេណី ១3 នីតិវិធីរដ្ឋប្បវេណី ២3
នីតិរដ្ឋបាល3 នីតិវិធីរដ្ឋបាល3
បច្ចេកសព្ទនីតិវិទ្យា ២3 វិធីសាស្ដ្រគតិយុត្ដិ3
នីតិមុខងារសាធារណៈ3 ប្រវតិ្តស្ថាប័នខ្មែរ3

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្ររង រដ្ឋបាលសាធារណៈ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម ៖

  • អាចប្រលងចូលជាមន្ដ្រីរាជការតាមរយៈសាលាភូមិន្ទរដ្ឋបាល ឬតាមក្រសួងសាម៉ី ជាមន្ដ្រីក្រមការ
  • អាចជាមន្ដ្រីជំនួយការ ឬលេខាធិការឱ្យប្រធានស្ថាប័ន
  • អាចជាមន្ដ្រីរដ្ឋបាល ឬលេខាធិការ តាមស្ថាប័នរដ្ឋ ឬឯកជន។