KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

ជំនាញ បច្ចេកវិទ្យាព័ត៌មាន

 

សេចក្តីផ្តើម

ស្របតាមការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការរស់នៅរបស់មនុស្សពឹងផ្អែកលើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍស្ថាប័នរួមទាំងស្ថាប័នរដ្ឋ ឯកជនជាដើម។ ដោយមើលឃើញពីសារៈសំខាន់ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេក ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញការបណ្តុះបណ្តាលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដើម្បីសម្រេចបាននូវ យុទ្ធសាស្រ្តនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានមហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានរៀបចំកម្មវិធីសិក្សាបរិញ្ញាបត្រ បច្ចេកវិទ្យាព័ត៌មាន ដើម្បីបណ្តុះបណ្តាលដល់និស្សិតរយៈពេល០៤ឆ្នាំ លើជំនាញបច្ចេកវិទ្យាព័ត៌មាន ដែលជាជំនាញមួយមានដែលមានសារៈសំខាន់និងឆ្លើយតបយ៉ាងច្បាស់ទៅនឹងតម្រូវការនៃការងារក្នុងបរិបទបច្ចុប្បន្នជាពិសេសស្របតាមកម្មវិធីអប់រំជាតិ តំបន់ និងពិភពលោក។

គោលបំណង

កម្មវិធីអប់រំបរិញ្ញាបត្រ បច្ចេកវិទ្យាព័ត៌មាន ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង និងការអនុវត្ត ជំនាញដោះស្រាយបញ្ហាតាមវិធីសាស្រ្តដោះស្រាយបញ្ហា អាចសរសេរកម្មវិធីកុំព្យូទ័រ អាចរៀបចំដំឡើងប្រព័ន្ធ   បណ្តាញ កុំព្យូទ័រ អាចរចនាក្រាហ្វិកកុំព្យូទ័រ អាចវិភាគ វែកញែក រៀបចំ និងគ្រប់គ្រងគម្រោងផែនការ។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ​ខេម​រវិទ្យា​3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 គោលការណ៍គណនេយ្យ3
កម្មវិធីភាសាអង់គ្លេសទូទៅ ១3 កម្មវិធីភាសាអង់គ្លេសទូទៅ ២3
វិធីសាស្រ្តសរសេរកម្មវិធីក្នុងភាសាស៊ីបូកបូក3 ការសរសេរកម្មវិធីក្នុងភាសាស៊ីបូកបូក3
វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ក3 វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ខ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ភាសាអង់គ្លេសសម្រាប់អាយធី-ក3 ភាសាអង់គ្លេសសម្រាប់អាយធី-ខ3
ការទំនាក់ទំនងទិន្នន័យ និងបណ្តាញ3 ការណែនាំអំពីបច្ចេកវិទ្យាបណ្តាញ3
កម្មវិធីគ្រប់គ្រងទិន្នន័យ3 កម្មវិធីគ្រប់គ្រងទិន្នន័យកម្រិតខ្ពស់3
ប្រព័ន្ធគ្រប់គ្រងព័ត៌មាន3 ការណែនាំអំពីការសរសេរកម្មវិធី3
គណិតវិទ្យាសម្រាប់បច្ចេកវិទ្យាព័ត៌មាន3 ភាសាសរសេរកម្មវិធីគ្រប់គ្រងទិន្នន័យ3
រចនាកុំព្យូទ័រ ១3 រចនាកុំព្យូទ័រ ២3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ស្ថិតិសម្រាប់កុំព្យូទ័រ3 វិស្វកម្មសូហ្វវែរ3
ភាសាសរសេរកម្មវិធីសម្រាប់អប់ជីក3 រចនាគេហទំព័រកម្រិតខ្ពស់3
រចនាគេហទំព័រ3 ការសរសេរកម្មវិធីអ៊ីនធឺណិតកម្រិតខ្ពស់3
ការសរសេរកម្មវិធីកម្រិតខ្ពស់3 រចនាសម្ព័ន្ធទិន្នន័យនិងក្បួនដោះស្រាយក្នុងភាសាស៊ីឬស៊ីបូកបូក3
ការវិភាគប្រព័ន្ធ និងការឌីហ្សាញ3 ប្រព័ន្ធប្រតិបត្តិការអូភេនស៊ស ១3
វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ១-ក3 វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ១-ខ3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ២-ក3 វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ២-ខ3
ប្រព័ន្ធគ្រប់គ្រងព័ត៌មាន3 ការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ អេនដ្រយ3
ប្រព័ន្ធប្រតិបត្តិការអូភេនស៊ស ២3 ការសរសេរកម្មវិធីគេហទំព័រ3
វិធីសាស្រ្តស្រាវជ្រាវ3 សុវត្ថិភាពបណ្តាញ3
ការគ្រប់គ្រងគម្រោង3 សុវត្ថិភាពបណ្តាញ3
បច្ចេកវិទ្យាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក3 ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ3

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្រ បច្ចេកវិទ្យាព័ត៌មាន អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារដូចខាងក្រោម៖

  • អ្នកប្រឹក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានធុរកិច្ច
  • វិស្វករតបណ្តាញកុំព្យូទ័រនិងអ៊ីនធឺណិត
  • អ្នកជំនាញការពារសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន
  • អ្នកជំនាញរចនានិងបង្កើតគេហទំព័រ
  • អ្នកជំនាញគ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យា
  • អ្នកជំនាញគ្រប់គ្រងសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យា
  • អ្នកឯកទេសបង្កើតកម្មវិធីកុំព្យូទ័រ
  • អ្នកជំនាញគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មានធុរកិច្ច។

 

សេចក្តីផ្តើម

ស្របតាមការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការរស់នៅរបស់មនុស្សពឹងផ្អែកលើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍស្ថាប័នរួមទាំងស្ថាប័នរដ្ឋ ឯកជនជាដើម។ ដោយមើលឃើញពីសារៈសំខាន់ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមានក្រសួង អប់រំ យុវជន និងកីឡា ជាសេនាធិការបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញការបណ្តុះបណ្តាលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដើម្បីសម្រេចបាននូវ យុទ្ធសាស្រ្តនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានមហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានរៀបចំកម្មវិធីសិក្សាបរិញ្ញាបត្ររង បច្ចេកវិទ្យាព័ត៌មាន ដើម្បីបណ្តុះបណ្តាលដល់និស្សិតរយៈពេល ០២ឆ្នាំ លើជំនាញបច្ចេកវិទ្យាព័ត៌មាន ដែលជាជំនាញមួយមានដែលមានសារៈសំខាន់និងឆ្លើយតបយ៉ាងច្បាស់ទៅនឹងតម្រូវការនៃការងារក្នុងបរិបទបច្ចុប្បន្នជាពិសេសស្របតាមកម្មវិធីអប់រំជាតិ តំបន់ និងពិភពលោក។

គោលបំណង

កម្មវិធីអប់រំបរិញ្ញាបត្ររង បច្ចេកវិទ្យាព័ត៌មានត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង និងការអនុវត្តន៍ជំនាញដោះស្រាយបញ្ហាតាមវិធីសាស្រ្តដោះស្រាយបញ្ហា អាចសរសេរកម្មវិធី កុំព្យូទ័រ អាចរៀបចំដំឡើងប្រព័ន្ធបណ្តាញកុំព្យូទ័រ និងអាចរចនាក្រាហ្វិកកុំព្យូទ័រ។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
គណិតវិទ្យាសម្រាប់បច្ចេកវិទ្យាព័ត៌មាន3 ការទំនាក់ទំនងទិន្នន័យ និងបណ្តាញ3
Office Application3 គោលការណ៍គណនេយ្យ3
កម្មវិធីភាសាអង់គ្លេសទូទៅ ១3 កម្មវិធីភាសាអង់គ្លេសទូទៅ ២3
វិធីសាស្រ្តសរសេរកម្មវិធីក្នុងភាសាស៊ីបូកបូក3 ការសរសេរកម្មវិធីក្នុងភាសាស៊ីបូកបូក3
វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ក3 វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ខ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ភាសាអង់គ្លេសសម្រាប់អាយធី-ក3 ភាសាអង់គ្លេសសម្រាប់អាយធី-ខ3
ភាសាសរសេរកម្មវិធីគ្រប់គ្រងទិន្នន័យ3 ការណែនាំអំពីបច្ចេកវិទ្យាបណ្តាញ3
កម្មវិធីគ្រប់គ្រងទិន្នន័យ3 កម្មវិធីគ្រប់គ្រងទិន្នន័យកម្រិតខ្ពស់3
ប្រព័ន្ធគ្រប់គ្រងទិន្នន័យ3 ការណែនាំអំពីការសរសេរកម្មវិធី3
រចនាកុំព្យូទ័រ ១3 រចនាកុំព្យូទ័រ ២3

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្ររង បច្ចេកវិទ្យាព័ត៌មាន អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារដូចខាងក្រោម៖

  • អ្នកដំឡើងកុំព្យូទ័រ (ទាំង Software និង Hardware) និងប្រព័ន្ធគ្រប់គ្រងបណ្តាញកុំព្យូទ័រ
  • អ្នកសរសេរកម្មវិធីផ្សេងៗទាំងស្ថាប័នរដ្ឋ និងឯកជន
  • អ្នករចនាកុំព្យូទ័រក្រាហ្វិក
  • ជាអ្នកគ្រប់គ្រងគម្រោង។