បច្ចុប្បន្នការទំនាក់ទំនងរបស់មនុស្ស គឺជាបញ្ហាដ៏សំខាន់ ជាពិសេសនៅក្នុងស្ថាប័ន។ ដូច្នេះក្នុងស្ថាប័នណាក៏ដោយ ក៏ពួកគេត្រូវការប្រព័ន្ធបច្ចេកវិទ្យាមួយដ៏ល្អប្រសើរក្នុងផ្តល់ទំនាក់ទំនងរបស់បុគ្គលិកទាំងក្នុងស្ថាប័ន និងខាងក្រៅស្ថាប័ន។ គេសង្កេតឃើញថា ការគ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រ គឺជាប្រព័ន្ធមួយដ៏មានសារៈសំខាន់ក្នុងតភ្ជាប់ទំនាក់ទំនងទាំងខាងក្នុង និងខាងក្រៅស្ថាប័ន ព្រមទាំងគ្រប់គ្រង និងពន្លឿនការងាររបស់បុគ្គលិកបានយ៉ាងល្អប្រសើរ និងសុវត្ថិភាពរបស់ប្រព័ន្ធផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ការគ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រក៏មានការរីកចម្រើនយ៉ាងរហ័យ ហើយក៏ត្រូវការធនធានចំាបាច់ក្នុងការផ្តល់សេវាកម្មប្រភេទនេះដល់ស្ថាប័ននានាផងដែរ។ ផ្អែកលើតម្រូវការធនធានដ៏ចំាបាច់ មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានរៀបចំកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រ ដែលសិក្សារយៈពេល០៤ឆ្នាំ ស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (ក.គ.ជ.ក) ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
កម្មវិធីអប់រំបរិញ្ញាបត្រ គ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង និងការអនុវត្តជំនាញដោះស្រាយបញ្ហាតាមវិធីសាស្រ្តដោះស្រាយបញ្ហា អាចរៀបចំដំឡើងប្រព័ន្ធបណ្តាញ កុំព្យូទ័រ អាចវិភាគ វែកញែក រៀបចំ និងគ្រប់គ្រងគម្រោងលើជំនាញដែលបានសិក្សា។ ចំណេះដឹង និងការអនុវត្តជំនាញដោះស្រាយបញ្ហាតាមវិធីសាស្រ្តដោះស្រាយបញ្ហា នៅពេលអ្នកប្រើប្រាស់ឬប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិប្រាប់ពួកគេថាមានបញ្ហា, អាចកំណត់នូវអ្វីដែលស្ថាប័នត្រូវការនៅក្នុងបណ្តាញ និងប្រព័ន្ធកុំព្យូទ័រមុនពេលវាត្រូវបានបង្កើតឡើង, ដំឡើងផ្នែករឹង និងសូហ្វវែរទាំងអស់របស់បណ្តាញព្រមទាំងធ្វើឱ្យវាកាន់ប្រសើរជាមុន និងជួសជុល, ថែរក្សាសុវត្ថិភាពរបស់ប្រព័ន្ធកុំព្យូទ័រនិងបណ្តាញកុំព្យូទ័រនិងធានាថាប្រព័ន្ធទាំងអស់ដំណើរការត្រឹមត្រូវនៅក្នុងស្ថាប័ន និងអាចវិភាគ វែកញែក រៀបចំ និងគ្រប់គ្រងគម្រោងលើជំនាញ។
ក្រោយពីទទួលបានបរិញ្ញាបត្រ គ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារ ដូចខាងក្រោម៖
បច្ចុប្បន្នការទំនាក់ទំនងរបស់មនុស្ស គឺជាបញ្ហាដ៏សំខាន់ ជាពិសេសនៅក្នុងស្ថាប័ន។ ដូច្នេះក្នុងស្ថាប័នណាក៏ដោយ ក៏ពួកគេត្រូវការប្រព័ន្ធបច្ចេកវិទ្យាមួយដ៏ល្អប្រសើរក្នុងផ្តល់ទំនាក់ទំនងរបស់បុគ្គលិកទាំងក្នុងស្ថាប័ន និងខាងក្រៅស្ថាប័ន។
គេសង្កេតឃើញថា ការគ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រ គឺជាប្រព័ន្ធមួយដ៏មានសារៈសំខាន់ក្នុងតភ្ជាប់ទំនាក់ទំនងទាំងខាងក្នុង និងខាងក្រៅស្ថាប័ន ព្រមទាំងគ្រប់គ្រង និងពន្លឿនការងាររបស់បុគ្គលិកបានយ៉ាងល្អប្រសើរ និងសុវត្ថិភាពរបស់ប្រព័ន្ធផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ការគ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រក៏មានការរីកចម្រើនយ៉ាងរហ័យ ហើយក៏ត្រូវការធនធានចំាបាច់ក្នុងការផ្តល់សេវាកម្មប្រភេទនេះដល់ស្ថាប័ននានាផងដែរ។
ផ្អែកលើតម្រូវការធនធានដ៏ចំាបាច់ មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានរៀបចំកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង គ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រ ដែលសិក្សារយៈពេល០២ឆ្នាំ ស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (ក.គ.ជ.ក) ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
កម្មវិធីអប់រំបរិញ្ញាបត្ររង គ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង និងការអនុវត្តជំនាញដោះស្រាយបញ្ហាតាមវិធីសាស្រ្តដោះស្រាយបញ្ហា នៅពេលអ្នកប្រើប្រាស់ឬប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិប្រាប់ពួកគេថាមានបញ្ហា, អាចកំណត់នូវអ្វីដែលស្ថាប័នត្រូវការនៅក្នុងបណ្តាញ និងប្រព័ន្ធកុំព្យូទ័រមុនពេលវាត្រូវបានបង្កើតឡើង, ដំឡើងផ្នែករឹង និងសូហ្វវែរទាំងអស់របស់បណ្តាញព្រមទាំងធ្វើឱ្យវាកាន់ប្រសើរជាងមុន និងជួសជុល, ថែរក្សាសុវត្ថិភាពរបស់ប្រព័ន្ធកុំព្យូទ័រនិងបណ្តាញកុំព្យូទ័រនិងធានាថាប្រព័ន្ធទាំងអស់ដំណើរការត្រឹមត្រូវនៅក្នុងស្ថាប័ន។
ឆ្នាំទី 1 | |||
---|---|---|---|
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ការចូលរួមប្រកបដោយប្រសិទ្ធភាពនៅកន្លែងធ្វើការ | 3 | អាយធីសម្រាប់អ្នកប្រើប្រាស់នៅក្នុងអង្គភាព | 3 |
កុំព្យូទ័រជំនាញការិយាល័យ | 3 | គោលការណ៍គណនេយ្យ | 3 |
កម្មវិធីភាសាអង់គ្លេសទូទៅ ១ | 3 | កម្មវិធីភាសាអង់គ្លេសទូទៅ ២ | 3 |
វិធីសាស្រ្តសរសេរកម្មវិធីក្នុងភាសាស៊ីបូកបូក | 3 | ការសរសេរកម្មវិធីក្នុងភាសាស៊ីបូកបូក | 3 |
វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ក | 1 | វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ខ | 3 |
ឆ្នាំទី 2 | |||
ឆមាសទី 1 | ឆមាសទី 2 | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ១-ក | 3 | វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ១-ខ | 3 |
បច្ចេកវិទ្យាផ្លេតហ្វម | 3 | មូលដ្ឋានគ្រឹះបណ្តាញ | 3 |
ប្រព័ន្ធប្រតិបត្តិការ | 3 | ប្រព័ន្ធពហុព័ត៌មាន | 3 |
ប្រព័ន្ធគេហទំព័រ | 3 | ការសរសេរកម្មវិធីសម្រាប់បណ្តាញ | 3 |
បញ្ហាវិជ្ជាជីវៈរបស់អាយធី | 3 | ការគ្រប់គ្រងគម្រោង | 3 |
ក្រោយពីទទួលបានបរិញ្ញាបត្ររង គ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រ អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារដូចខាងក្រោម៖